អ្នកគាំទ្រស្តាយមិនស្ទើរ! ការប្រគំតន្ត្រី និងព្រឹត្តិការណ៍ធំៗជាច្រើនត្រូវបានពន្យារពេល ដោយសារការរីករាលដាលនៃវីរុស COVID-19

//s5.kh1.co/ae/ae22bf6066d18accf4bd8e8cc99eeb3614c11d9a.jpeg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២១ ខែកុម្ភៈកម្មវិធី The Fact Music Awards បានប្រកាសថានឹងពន្យារពេលពិធីប្រគល់រង្វាន់របស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី ២៩ ខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មាធិការរៀបចំសេចក្តីប្រកាសនេះ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីថ្មីនៃជំងឺឆ្លងមេរោគកូរ៉ូណា (COVID-19) នៅសប្តាហ៍នេះដែលនាំមកនូវចំនួនសរុបដល់ទៅ ២០៤ ។ គណៈកម្មាធិការនឹងចែករំលែកព័ត៌មានលម្អិតអំពីការសងប្រាក់វិញចំពោះសំបុត្រ និងឆ្នោតព្រឹត្តិការណ៍នៅសប្តាហ៍ក្រោយ។ ប្រសិនបើកាលបរិច្ឆេទសម្រាប់ពិធីពន្យារពេលត្រូវបានកំណត់ វានឹងត្រូវបានបង្ហាញតាមរយៈគេហទំព័រផ្លូវការរបស់កម្មវិធីពានរង្វាន់តន្ត្រី។

កម្មវិធីដែលបានពន្យាពេល
កម្មវិធីដែលបានពន្យាពេល

កម្មវិធីពានរង្វាន់តន្ត្រីត្រូវបានគ្រោងធ្វើឡើងនៅ Gocheok Sky Dome នាថ្ងៃទី ២៩ ខែកុម្ភៈ ដោយមានភ្ញៀវដូចជា BTS, Super Junior, MONSTA X, TWICE, Red Velvet, MAMAMOO និងតារាជាច្រើនទៀត ព្រមទាំងមានកម្មវិធីជាច្រើនទៀតដែលនឹងត្រូវសម្តែង។

កាលពីដើមសប្តាហ៍នេះការប្រគំតន្រ្តី“ SBS Super Concert នៅ Daegu” ដែលគ្រោងធ្វើនៅថ្ងៃទី ៨ ខែមីនាក៏ត្រូវបានពន្យារពេលផងដែរ។ ភាគច្រើននៃការកើនឡើងនូវករណីថ្មីនៃជំងឺឆ្លងវីរុសនៅកូរ៉េខាងត្បូងគឺមកពី  Daegu  និងតំបន់ក្បែរនោះ។

JANNABI ក៏បានលុបចោលការប្រគំតន្ត្រី Daegu របស់ពួកគេដែលត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកុម្ភៈនិងថ្ងៃទី ១ ខែមីនា។ លោក Wooyoung នៃក្រុម 2PM ដែលគ្រោងនឹងចាកចេញពីសេវាកម្មយោធានៅថ្ងៃទី ២៨ ខែកុម្ភៈនឹងមិនធ្វើព្រឹត្តិការណ៍ដើម្បីអបអរការលាឈប់របស់គាត់ទៀតទេ។

Wooyoung
Wooyoung

តារាចម្រៀង Ruel ដែលគ្រោងនឹងសម្តែងនៅប្រទេសកូរ៉េនៅថ្ងៃទី ២៧ ខែកុម្ភៈបានពន្យារពេលការប្រគំតន្រ្តីរបស់គាត់ដល់ថ្ងៃទី ១៨ ខែកញ្ញា។ នៅឯទីក្រុងសេអ៊ូល SF9 បានពន្យាពេលការជួបជុំអ្នកគាំទ្ររបស់ពួកគេដែលគ្រោងធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ។ 

SF9
SF9

Lee Hae In ក៏ប្រកាសពន្យារពេលព្រឹត្តិការណ៍ ការជួបជុំអ្នកគាំទ្រដែលនាងបានរៀបចំតាំងពីឆ្នាំ ២០១៩ ។ ហើយខ្សែភាពយន្តរឿង Touch បានពន្យាពេលពិធីជប់លៀងដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែកុម្ភៈ។ 

ទូរទស្សន៍ tvN ក្នុងកម្មវិធី “Problematic Man” បានសំរេចបញ្ឈប់ការថតជាបណ្តោះអាសន្ននិងឈប់សម្រាក ដោយលើកឡើងពីក្តីបារម្ភជុំវិញការរីករាលដាលនៃវីរុសនេះ។

JYP Entertainment បានប្រកាសថា GOT7 នឹងពន្យារពេលការជួបអ្នកគាំទ្រលើកទី ៦ របស់ពួកគេគឺ“ GOT7 ♥ I GOT7” ដែលគ្រោងធ្វើនៅថ្ងៃទី ១៤ ខែមីនាខាងមុខនេះ៕

GOT7
GOT7
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T