ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរទាំងអស់នៅអាស៊ី!

//s5.kh1.co/78/78355721b134353245e9ca7057b35848ee469610.jpg
សង្គម

 ២១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនអាកាសចរណ៍សម័យទំនើប Vietjet បានប្រកាសការបញ្ចុះតម្លៃពិសេសរបស់ខ្លួន ដោយផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រធ្វើដំណើរទាំងអស់។

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍សម័យទំនើប Vietjet បានប្រកាសការបញ្ចុះតម្លៃពិសេសរបស់ខ្លួន ដោយផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រធ្វើដំណើរទាំងអស់ (*) ដែលបានកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមហ៊ុនអាកាសចរណ៍ Vietjet
  ក្រុមហ៊ុនអាកាសចរណ៍ Vietjet

ប្រូម៉ូសិនពិសេសនេះនឹងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីធ្វើដំណើរទៅគោលដៅទេសចរថ្មី ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងទទួលបានបទពិសោធន៍ជាមួយការហោះហើរ ដែលប៉ះពាល់ដល់បរិស្ថានតិចបំផុតជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet

សំបុត្របញ្ចុះតម្លៃអាចកក់បានដោយប្រើប្រាស់លេខកូដ "BOOKNOW50" ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងប្រទេសថៃ ក៏ដូចជាបណ្តាញជើងហោះហើរអន្តរជាតិទាំងអស់ ដែលតភ្ជាប់ពីប្រទេសវៀតណាម ឬប្រទេសថៃ ជាមួយនឹងទិសដៅផ្សេងៗនៅជុំវិញទ្វីបអាស៊ីដូចជា កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី តៃវ៉ាន់ សឹង្ហបូរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា។ល។

សំបុត្រប្រូម៉ូសិននេះមានសុពលភាពសម្រាប់ការធ្វើដំណើរចន្លោះ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ (**)។

  ក្រុមហ៊ុនអាកាសចរណ៍ Vietjet
  ក្រុមហ៊ុនអាកាសចរណ៍ Vietjet

ការកក់សំបុត្របញ្ចុះតម្លៃអាចធ្វើបានតាមរយៈបណ្តាញទាំងអស់នៅគេហទំព័រ www.vietjetair.com app ក្នុងទូរស័ព្ទ “Vietjet Air” ឬហ្វេសប៊ុក www.facebook.com/vietjetcambodia (គ្រាន់តែចុចលើផ្ទាំង“កក់”)។

អ្នកដំណើរក៏អាចកក់សំបុត្រតាមរយៈប្រព័ន្ធ hotline +៨៤១ ៩០០១ ៨៨៦ ឬជាមួយភ្នាក់ងារផ្លូវការ និងការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet។ ការទូទាត់អាចធ្វើបានយ៉ាងងាយស្រួលតាមរយៈកាត Visa, MasterCard, AMEX, JCB, KCP និង UnionPay។

ជាមួយនឹងការបញ្ចុះតម្លៃពិសេស ៥០% ក្រុមហ៊ុន Vietjet សូមស្វាគមន៍ដល់អ្នកដំណើរទាំងអស់ឲ្យចូលរួមក្នុងកម្មវិធី ការពារភពផែនដីរបស់យើង - ហោះហើរជាមួយ Vietjet” ចាប់ផ្តើមការធ្វើដំណើរថ្មី ដើម្បីស្វែងរកទិសដៅថ្មីៗ ស្របពេលដែលជំរុញឱ្យប្រជាជននៅជុំវិញពិភពលោកចូលរួមទាំងគ្នា ដើម្បីការពារភពផែនដី។

លោក ង្វៀង ថាញ់ស៊ុន (Nguyen Thanh Son) អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet បានមានប្រសាសន៍ថា៖

«ការពង្រីកជើងហោះហើរអន្តរជាតិបន្ថែមទៀតរបស់ក្រុមហ៊ុន Vietjet បានតភ្ជាប់ទិសដៅធ្វើដំណើរថ្មីៗគួរឱ្យទាក់ទាញ និងមានសុវត្ថិភាពជាមួយវប្បធម៌ប្លែកៗ និងស្រស់ស្អាតដូចជា ខេត្តសៀមរាបនៅកម្ពុជា ទីក្រុងតូក្យូ (Tokyo) ទីក្រុងអូសាកា (Osaka) ទីក្រុងណាហ្គូយ៉ា (Nagoya) និងទីក្រុងហ្វូគូកា (Fukuoka) នៅប្រទេសជប៉ុន ទីក្រុងបាលី (Bali) នៅប្រទេសឥណ្ឌូនេស៊ី និងជាពិសេសនៅទីក្រុងញូវដេលី (New Delhi) និងទីក្រុងមុមបៃ (Mumbai) ដែលជាមជ្ឈមណ្ឌលដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ទៅនឹងទិសដៅដ៏គួរឱ្យភ្ញាក់ផ្អើលនៅប្រទេសវៀតណាមដូចជា ហាណូយ (Hanoi) ហូជីមិញ (Ho Chi Minh) ដាណាង (Da Nang) និងណាងត្រាង (Nha Trang)។ ដោយមានយន្ដហោះទំនើបៗដែលសន្សំសំចៃប្រេងឥន្ធនៈ ជើងហោះហើរដែលប៉ះពាល់បរិស្ថានតិចបំផុតទាំងនេះរបស់ក្រុមហ៊ុន Vietjet នឹងនាំមកនូវបទពិសោធន៍ហោះហើរថ្មីៗ និងរំជួលចិត្តដល់អ្នកដំណើរ និងភ្ញៀវដែលនឹងហោះហើរនៅកម្ពស់ ១០,០០០ ម៉ែត្រ»។

  ក្រុមហ៊ុនអាកាសចរណ៍ Vietjet
  ក្រុមហ៊ុនអាកាសចរណ៍ Vietjet

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍គ្រប់រូប ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់ឱកាសហោះហើរសម្រាប់អតិថិជនរាប់លាននាក់នៅទូទាំងពិភពលោក លើកកម្ពស់បដិវត្តអាកាសចរណ៍ ក៏ដូចជារួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមនៅទិសដៅជាច្រើនដែលក្រុមហ៊ុន Vietjet ធ្វើប្រតិបត្តិការហោះហើរទៅ។

ក្រុមហ៊ុនអាកាសចរណ៍របស់យើងក៏ខិតខំផងដែរ ក្នុងការនាំមកនូវគុណតម្លៃល្អបំផុតដល់សហគមន៍សម្រាប់ថ្ងៃនេះ និងទៅពេលអនាគត៕

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល 

(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២១ ថ្ងៃមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T