ឈឺមិនស្ទើរទេ! អត្តពលិកម្នាក់លោតខុសបច្ចេកទេស ត្រូវបង្គោលជុងចំអាអូនតូច (មានវីដេអូ)

//s5.kh1.co/e9/e9c72df7d4dfae912ec8c66e2ef64f07cbe50829.jpg
សង្គម

 ២១-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អត្តពលិកម្នាក់ លោតបង្គោលខុសបច្ចេកទេស ត្រូវបង្គោលជុងចំអាអូនតូច

អាមេរិក៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងចំពោះយុវជនវ័យ២១ឆ្នាំម្នាក់ ដែលជុងជាមួយនឹងបង្គោល ខណៈដែលរូបគេកំពុងហាត់សម បណ្ដាលឲ្យប៉ះពាល់ដល់ពងស្វាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Zach McWhorter គឺជាអត្តពលិកផ្នែកលោតរបារមួយរូប ប្រចាំសកលវិទ្យាល័យ Brigham Young ក្នុងរដ្ឋ Utah។ នៅថ្ងៃកើតហេតុ អត្តពលិករូបនេះ បានធ្វើការហាត់សមក្នុងបរិវេណនៃសកលវិទ្យាល័យ តែសំណាងមិនល្អ កំឡុងពេលហាត់សម រូបគេបានជួបនូវគ្រោះថ្នាក់ដោយចៃដន្យ ដោយសារតែកំហុសបច្ចេកទេស។

យោងតាមឃ្លីបវីដេអូ ដែលបង្ហោះក្នុងកម្មវិធីទូរសព្ទ Tik Tok បានបង្ហាញឲ្យឃើញ ពីសកម្មភាពស្ដែងៗកំឡុងពេលអត្តពលិកខាងលើនេះ កំពុងព្យាយាមលោតរំលងរបារដែកមួយដែលមានកម្ពស់ប្រមាណម៉ែត្រ ដោយប្រើបង្គោលត្រង់ម៉្យាង ដែលមានប្រវែងប្រមាណពីទៅម៉ែត្រជាជំនួយ។ ហើយប្រាកដណាស់កម្លាំងរុញនៃបង្គោលពិតជាអាចរុញគាត់ឲ្យហក់រំលងផុតរបារដែកនោះបានពិតមែន តែជាអកុសលនៅពេលដែលគាត់ធ្លាក់ចុះមកវិញ ក៏ស្រាប់តែជុងជាប់ជាមួយនឹងខោខ្លី ត្រូវពងស្វាសថែមទៀតផង។

លោក Zach McWhorter
លោក Zach McWhorter

ក្រោយពីកើតហេតុ ឪពុករបស់យុវជន McWhorter ដែលត្រូវជាគ្រូបង្វឹកផ្ទាល់ និងជាអ្នកជំនាញផ្នែក Urologist មួយរូប បានប្រញាប់ប្រញាល់បញ្ជូលកូនប្រុសទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

យ៉ាងណាមិញ បន្ទាប់ពីរងរបួសរួចមក យុវជន McWhorter បានឲ្យដឹងថា៖

ភ្លាមៗបន្ទាប់ពីជួបឧប្បត្តិហេតុ ប៉ាបានដឹកខ្ញុំទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ហើយគាត់បានដេរមុខរបួសឲ្យខ្ញុំចំនួន១៨ថ្នេរទៀតផង។

លោក Zach McWhorter

គាត់បន្ថែមទៀតថា៖

នៅថ្ងៃខាងមុខ ខ្ញុំនឹងដឹងថា វានៅតែអាចដំណើរការធម្មតា ឬក៏មានបញ្ហាអ្វីកើតឡើងនោះទេ (ពងស្វាស)៕

លោក Zach McWhorter

ដើម្បីឲ្យកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូលម្អិតខាងក្រោម៖

លោក Zach McWhorter
លោក Zach McWhorter
លោក Zach McWhorter
លោក Zach McWhorter
លោក Zach McWhorter
លោក Zach McWhorter
លោក Zach McWhorter
លោក Zach McWhorter
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T