ស្ត្រីជាម្ដាយ យកបន្ទះឫស្សី និងថង់ផ្លាស្ទិកសង់ជាតង់ សម្រាប់ឲ្យកូនស្រីអង្គុយរៀន ដើម្បីបង្ការពីការឆ្លងវីរុស Covid-19 (មានវីដេអូ)

//s5.kh1.co/df/df3ec5e93854d1175d436069c0a379c7167c1f7f.jpg
សង្គម

 ២១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ម្ដាយសង់តង់ធ្វើពីបន្ទះឫស្សី និងថង់ផ្លាស្ទិកសម្រាប់កូនស្រី

ចិន៖ ស្ត្រីជាម្ដាយម្នាក់ (មិនស្គាល់អត្តសញ្ញាណ) រស់នៅឯជនបទក្នុងខេត្ត Hubei បានយកបន្ទះឫស្សី និងថង់ផ្លាស្ទិកសង់ជាតង់ សម្រាប់ឲ្យកូនស្រីអង្គុយរៀន ដើម្បីបង្ការពីការឆ្លងវីរុស Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រីបានឲ្យដឹងថា កូនស្រីវ័យ៧ឆ្នាំរបស់គាត់ ត្រូវរៀនសូត្រតាមរយៈអនឡាញ ដោយប្រើអុីធឺណេតនៅលើទូរសព្ទដៃ។ រាល់ពេលរៀនម្ដងៗក្នុងផ្ទះ អុីនធឺណេតមានភាពរអាក់រអួល និងយឺតយ៉ាងខ្លាំង។ ដើម្បីសម្រួលដល់ការសិក្សារបស់កូនស្រី គាត់បានយកទូរសព្ទដៃដើរសាកល្បងតេស្ដល្បឿនអុីនធឺណេតក្នុងភូមិ ហើយទីបំផុត គាត់ក៏រកឃើញកន្លែងមួយដែលនៅក្បែរច្រកចូលក្នុងភូមិ។ បន្ទាប់មក គាត់បានយកបន្ទះឫស្សីសង់ឡើងធ្វើជាឆ្អឹងបង្គោលតង់ និងគ្របដណ្ដប់ដោយថង់ផ្លាស្ទិក ទុកជាកន្លែងឲ្យកូនស្រីអង្គុយរៀន ដោយមិនភ័យខ្លាចពីការឆ្លងវីរុស Covid-19

គួរឲ្យដឹងដែរថា មកទល់ពេលនេះ នៅក្នុងប្រទេសចិន មានករណីមនុស្សឆ្លងវីរុស Covid-19 ចំនួនជាង៧៥,០០០នាក់ និងស្លាប់អស់ចំនួន២,២៣៦នាក់៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
ម្ដាយនិងកូនស្រីនៅក្នុងតង់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T