ប្លែកមែន! មួយឆ្នាំនៅលើភពមួយនេះ មានរយៈពេលតែ១៨ម៉ោង តែប៉ុណ្ណោះ

//s5.kh1.co/ba/ba79893117a8d7dc7a3d844a6deb45aae469e464.jpg
បច្ចេកវិទ្យា

 ២១-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គេបានទស្សន៍ទាយថា វាក៏អាចនឹងត្រូវផ្ទុះ ក្នុងពេលឆាប់ៗ នេះផងដែរ។

ស៊ីលី៖ របកគំហើញថ្មីបានបង្ហាញថា រៀងរាល់១៨ម៉ោងម្ដង ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះ អាចធ្វើដំណើរគោចរជុំវិញព្រះអាទិត្យរបស់វា បានមួយជុំ។ ភពថ្មីនេះមានចម្ងាយពីផែនដីរបស់យើង រហូតដល់២,០០០ឆ្នាំពន្លឺឯណោះ ហើយវាទំនងជា អាចនឹងផ្ទុះ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះ ត្រូវបានគេហៅថា NGTS-10b ដែលត្រូវបានគេចាត់ទុកដូចជា «ភពព្រហស្បតិ៍ក្ដៅ»។ វាគឺជាប្រភេទភពឧស្ម័នយក្ស ដែលមានទំហំធំជាងភពព្រហស្បតិ៍របស់យើង ២០ភាគរយ និងមានម៉ាសធំជាង២ដងផងដែរ។

ក្រុមតារាវិទូបានរកឃើញវា តាមរយៈតេឡេទស្សន៍របស់ Next-Generation Transit Survey ដែលរួមសហការជាមួយ មន្ទីរអង្កេតតារាសាស្ត្ររបស់អឺរ៉ុបខាងត្បូង Paranal Observatory ដែលមានទីតាំងស្ថិតនៅក្នុងប្រទេស Chile ផងដែរ។ ពួកគេបានប្រើប្រាស់ «វិធីឆ្លងកាត់» (ភពធ្វើដំណើរបាំងពន្លឺផ្កាយ)  ដើម្បីអង្កេតមើលផ្កាយនានា ហើយបានកត់ត្រាពន្លឺរបស់វា ទុកជាភស្ដុតាង សម្រាប់ភពដែលធ្វើដំណើរជុំវិញផ្កាយផ្សេងៗ។

រូបតំណាង
រូបតំណាង

ផ្កាយមួយនេះគឺស្រដៀងគ្នានឹងព្រះអាទិត្យរបស់យើង ប៉ុន្តែវាត្រជាក់ជាង ១,០០០អង្សា។ គន្លងគោចររបស់ភពក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះ ស្ថិតនៅជិតផ្កាយរបស់វា ជាងភពពុធទៅកាន់ព្រះអាទិត្យរបស់យើង រហូតដល់២៧ដង ហើយវាចំណាយពេលត្រឹមតែ ១៨ម៉ោងប៉ុណ្ណោះ ដើម្បីវិលជុំវិញផ្កាយរបស់វា បានមួយជុំ។ ប៉ុន្តែដោយសារ វាស្ថិតនៅកៀកផ្កាយរបស់វាខ្លាំងពេក ទើបធ្វើឲ្យសីតុណ្ហភាពនៅលើភព បានកើនឡើងដល់ ១,០០០អង្សាសេ។

ផ្អែកលើទ្រឹស្ដីនៃការបង្កើតភពធំៗ ដូចជាភពមួយនេះ ជាធម្មតា ភពធំៗដែលស្ថិតនៅក្បែរផ្កាយរបស់វា នឹងធ្វើដំណើរកាន់តែលឿនផងដែរ។ ក្រុមតារាវិទូចង់បន្តការអង្កេត ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យមួយនេះ ក្នុងថ្ងៃអនាគត ដើម្បីកំណត់ថាតើ គន្លងរបស់វាមានភាពស្ថិតស្ថេរ ឬវាអាចហោះចូលទៅក្នុងផ្កាយរបស់វា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T