មិនទាន់បើកទីផ្សារដោះដូរផង Barca ទិញបានជើងស៊ុតម្នាក់នៅ La Liga មកចូលរួមក្រុមបាត់ហើយ!

//s5.kh1.co/1f/1fbdd1bb24f7e996e3825cd36d659f6f5d187e22.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Barcelona ផ្ទេរយកខ្សែប្រយុទ្ធ Martin Braithwaite ជាផ្លូវការ ក្នុងតម្លៃ១៧លានផោន​ ពីក្រុម Leganes

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធ Martin Braithwaite ជាផ្លូវការ ក្នុងតម្លៃ១៧លានផោន​(ឬប្រមាណ ២១លានដុល្លារ) ពីក្រុម Leganes។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Martin Braithwaite
  ខ្សែប្រយុទ្ធ Martin Braithwaite

ក្រុម Barca ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ផ្ដល់សិទ្ធទិញកីឡាករបន្ទាន់ មកជួយក្រុមមុនពេលទីផ្សារដោះដូររដូវក្ដៅបើកទ្វារ បន្ទាប់ពីខ្សែប្រយុទ្ធ Ousmane Dembele ត្រូវសម្រាកក្រៅទីលានរយៈពេល៦ខែ ដោយសារបញ្ហារបួស។

ក្រុមដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់នេះ នៅសល់តែកីឡាករ៣នាក់ប៉ុណ្ណោះដែលរ៉ាប់រងនៅតំបន់ប្រយុទ្ធរួមមានកីឡាករ Lionel Messi, Antoine Griezmann និង Ansu Fati។ ខណៈខ្សែប្រយុទ្ធ Luis Suarez និង Dembele ត្រូវខកខានមិនអាចជួយក្រុមរយៈពេលយូរ ដោយសាររបួស។

Dembele និង Messi
Dembele និង Messi

បើយោងតាមការចុះផ្សាយរបស់កាសែត BBC ច្បាប់នៅ La Liga គឺអនុញ្ញាតឲ្យរាល់ក្លិបទាំងអស់ មានសិទ្ធអាចចុះកុងត្រាយកកីឡាករថ្មីមកចូលរួមក្រុមបាន ប្រសិនបើមានកីឡាករណាម្នាក់របួសចាប់ពី៥ខែឡើង។

មិនបង្អង់យូរ Barcelona បានបញ្ជូនរបាយការណ៍របួស របស់កីឡាករ Dembele ទៅកាន់គណៈកម្មាការវេជ្ជសាស្រ្ត La Liga ពិនិត្យមើល រួចស្នើសុំអនុវត្តន៍ច្បាប់ពិសេសទិញកីឡាករ Braithwaite ពីក្រុម Leganes តែម្ដង។

កីឡាករ Braithwaite 
កីឡាករ Braithwaite 

គួរឲ្យដឹងដែរថា មុនពេលផ្លាស់មក Barcelona ខ្សែប្រយុទ្ធ Braithwaite បង្ហាញខ្លួនឲ្យក្រុម​ Leganes បាន២៧ ប្រកួតក្នុងរដូវកាលនេះ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៨គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី១ដង៕

ប្រភពgivemesport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T