កម្ររកណាស់! វេជ្ជបណ្ឌិតមួយគូសុខចិត្តផ្អាកការធ្វើដំណើរទៅចូលរួមពិធីជប់លៀងរបស់ខ្លួន ដើម្បីជួយសង្គ្រោះអ្នកជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ

//s5.kh1.co/6c/6ca5ef67d7ba28325047d459fbd04f32db85f873.jpg
សង្គម

 ២១-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតមួយគូសុខចិត្តផ្អាកការធ្វើដំណើរទៅចូលរួមពិធីជប់លៀងរបស់ខ្លួន ដើម្បីជួយសង្គ្រោះអ្នកជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ

ថៃ៖ ជាការពិតណាស់ ការជួយសង្គ្រោះអ្នកជំងឺគឺជាកាតព្វ​កិច្ចដ៏ចាំបាច់បំផុតរបស់គ្រូពេទ្យគ្រប់រូប ទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិតអន្ដរជាតិមួយគូ បានសរបញ្ជាក់ឲ្យពិភពលោកឃើញពីការលះបង់ដ៏ធំធេងរបស់ពួកគេ ក្រោយផ្អាកការធ្វើដំណើរទៅចូលរួមពិធីជប់លៀង អបអរមង្គលការរបស់ខ្លួន ដើម្បីជួយសង្គ្រោះអ្នកជិះម៉ូតូម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការជួយសង្គ្រោះរបស់ វេជ្ជបណ្ឌិតទាំងពីរ
ការជួយសង្គ្រោះរបស់ វេជ្ជបណ្ឌិតទាំងពីរ

យោងតាមសារព័ត៌មានមួយបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទកន្លងទៅ មានគូស្វាមីភរិយាមួយគូ ទើបនឹងរៀបហើយថ្មីៗនៅ Krabi ប្រទេសថៃ ដែលបានធ្វើដំណើរត្រលប់ទៅចូលរួមពិធីជប់លៀងមួយផ្សេងទៀតនៅឯសណ្ឋាគារ។ តែចៃដន្យ ខណៈដែលពួកគេកំពុងធ្វើដំណើរនៅតាមដងផ្លូវ ក៏ប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍មួយ ដែលមានអ្នកបើកបរម៉ូតូវ័យក្មេងម្នាក់ បានបើកទៅបុកជាមួយនឹងរថយន្ដដឹកទំនិញមួយគ្រឿង បណ្ដាលឲ្យដួលបោកទៅនឹងដី ព្រមទាំងរងរបួសជើងខាងធ្វេង។

យ៉ាងណាមិញ ក្រោយពីឃើញដូចនេះ វេជ្ជបណ្ឌិតមួយគូខាងលើនេះ មិនបានស្ទាក់ស្ទើរនឹងការជួយសង្គ្រោះយុវជននោះឡើយ ទោះបីជាខ្លួនកំពុងស្លៀកឈុតរៀបការ ឬមិនមានសម្ភារពេទ្យក៏ដោយ។ លើសពីនេះទៅទៀត ពួកគេទាំងពីរថែមទាំងនៅជាមួយជនរងគ្រោះរហូតដល់អជ្ញាធរមកដល់ទីតាំងកើតហេតុ និងបញ្ជូនទៅសង្គ្រោះបន្ដនៅមន្ទីរពេទ្យទៀតផង។

ការជួយសង្គ្រោះរបស់ វេជ្ជបណ្ឌិតទាំងពីរ
ការជួយសង្គ្រោះរបស់ វេជ្ជបណ្ឌិតទាំងពីរ

គួរឲ្យដឹងដែរថា ក្រោយពីការជួយសង្គ្រោះរួចរាល់ ប្រជាជនដែលឃើញហេតុការណ៍នោះផ្ទាល់ បានថ្លែងអំណរគុណដល់គូស្វាមីភរិយាទាំងពីរ។ ហើយក្រោយពីរូបភាពនៃការជួយសង្គ្រោះ បង្ហោះចែកចាយនៅលើបណ្ដាញអុីនធឺណេតរួចមក បានធ្វើឲ្យមហាជនជាច្រើន ពោលពាក្យកោតសរសើរ និងគាំទ្រចំពោះការលះបង់របស់ពួកគេ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T