យល់ឃើញដូចគាត់អត់? អតីតម្ចាស់ពាន Ballon d’Or Kaka ថា Gerrard ល្អជាងបុគ្គលល្បី២នាក់នេះទៅទៀត

//s5.kh1.co/12/123588f25c5324d8bad9d9c7c9cafbc8452fa90b.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Kaka ថា Gerrard ល្អជាង Lampard និង Scholes

បរទេស៖ អតីតកីឡាករលំដាប់ជួរមុខរបស់ AC Milan និង Real Madrid គឺលោក Kaka បានវាយតម្លៃថា Steven Gerrard កាលពីនៅជាកីឡាករល្អជាងមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរបស់គេគឺ Pual Scholes និង Frank Lampard ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Steven Gerrard, Frank Lampard និង Paul Scholes
Steven Gerrard, Frank Lampard និង Paul Scholes

Gerrard, Lamapard និង Schloes គឺជាខ្សែបម្រើដ៏ឆ្នើមទាំង៣រូបរបស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ហើយពួកគេទាំង៣រូបបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងគ្រប់ការប្រកួតរបស់អង់គ្លេស កំឡុងព្រឹត្តិការណ៍ EURO 2004។

ថ្លែងប្រាប់សារព័ត៌មានកីឡា Sport Bible អតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល Kaka បាននិយាយយ៉ាងដូច្នេះថា៖

ពីព្រោះនេះគឺជាការប្រកួតប្រជែងរបស់យើងនៅចន្លោះឆ្នាំ ២០០៥ និង ២០០៧ ខ្ញុំពិតជាសូមកោតសរសើរគាត់ (Gerrard)។ ជាការពិត Lampard គឺពិតជាអស្ចារ្យ ហើយ Scholes រឹតតែពិសេសថែមទៀត ប៉ុន្តែខ្ញុំសូមជ្រើសយក Gerrard។

Kaka
Kaka
Kaka
Steven Gerrard ជាមួយពាន UCL
Steven Gerrard ជាមួយពាន UCL

Gerrard បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាមួយ Liverpool នៅកំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ឆ្នាំ២០០៥ ដែលបានវាយបក៣គ្រាប់ តាមស្មើ AC Milan និងបានគ្រងតំណែងជើងឯក ក្រោយយកឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Steven Gerrard កំពុងតែទទួលខុសត្រូវលើការងាររបស់ខ្លួនក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបជើងខ្លាំងស្កុតឡែន Ranger៕

លោក Steven Gerrard
លោក Steven Gerrard

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T