កូរ៉េខាងត្បូងរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ៥២នាក់បន្ថែមទៀត ​ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់​ ១៥៦នាក់

//s5.kh1.co/94/94f6fda45285f5fe7f31e0cfdb968a27a1f8fe4b.jpg
សង្គម

 ២១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយ​រកឃើញករណីអ្នកជំងឺម្នាក់ស្លាប់ដោយសារវីរុសកូរ៉ូណា ពេលនេះកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង​​ដល់ទៅ ១៥៦ ​ករណី

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៥២ នាក់បន្ថែមទៀត​ ដែល​នាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស​នេះបានកើនឡើងដល់ ១៥៦ នាក់។ នេះ​បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ចេញផ្សាយនៅព្រឹក​ថ្ងៃសុក្រ ទី២១ ខែ​កុម្ភៈនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដំណើរពាក់ម៉ាសការពារ​វីរុសកូរ៉ូណា
អ្នកដំណើរពាក់ម៉ាសការពារ​វីរុសកូរ៉ូណា

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់កូរ៉េខាងត្បូងបាន​រាយការណ៍ថា ក្នុងចំណោម​​អ្នក​​​ឆ្លងវីរុសកូរ៉ូណាទាំង ១៥៦ ករណីមាន ៣៩ ករណីត្រូវបាន​គេរកឃើញថា វាមានប្រភពមកពីព្រះវិហារ​ Shincheonji ដែលស្ថិតនៅភាគខាងត្បូងទីក្រុងដាហ្គូ។

ក្រុមអ្នកបាញ់ថ្នាំ​សំលាប់មេរោគនៅភាគអាគ្នេយ៍ទីក្រុង Daegu
ក្រុមអ្នកបាញ់ថ្នាំ​សំលាប់មេរោគនៅភាគអាគ្នេយ៍ទីក្រុង Daegu

គួរជម្រាបផងដែរថា ស្របពេលដែលករណីអ្នកឆ្លងវីរុសកូរ៉ូណាចេះតែ​បន្តកើនឡើង ពេលនេះអភិបាលក្រុងដាហ្គូ​របស់កូរ៉េខាងត្បូង បានចាត់វិធានការណ៍ហាមឃាត់ពលរដ្ឋខ្លួន​ប្រមាណ ២,៥ លាននាក់ឱ្យ​ស្នាក់នៅក្នុងផ្ទះ ហើយហាមមិនឱ្យធ្វើដំណើរចេញទៅខាងក្រៅប្រសិនបើមិនមានការចាំបាច់ ព្រោះធ្វើដូចនេះវានឹងអាចជួយទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាពីមនុសម្នាក់ទៅមនុស្សម្នាក់ទៀតបាន៕

សកម្មភាពបាញ់ថ្នាំ​សំលាប់មេរោគនៅភាគអាគ្នេយ៍ទីក្រុង Daegu
សកម្មភាពបាញ់ថ្នាំ​សំលាប់មេរោគនៅភាគអាគ្នេយ៍ទីក្រុង Daegu

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T