ចូលរួមសោកស្ដាយ! អ្នកបង្កើតមុខងារ Copy, Paste និង Cut បានទទួលមរណភាពហើយ

//s5.kh1.co/02/02c9237ccb27c9063c566f70c0723936f0c2b3c0.jpg
បច្ចេកវិទ្យា

 ២១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រសិនបើមុខងារទាំងនេះ មិនត្រូវបានគេបង្កើតឡើងមកទេ នោះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ អាចនឹងជួបប្រទះភាពស្មុគស្មាញ។

អាមេរិក៖ លោក Larry Tesler ដែលជាអ្នកបង្កើតមុខងារ Copy, Paste, Cut, Search និង Replace ដំបូងគេបំផុត បានទទួលមរណភាព ក្នុងវ័យ៧៤ឆ្នាំ។ លោក Tesler មិនត្រូវបានគេស្គាល់ ដូចលោក Bill Gates និង Steve Jobs ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនកុំព្យូទ័រធំៗឡើយ។ ប៉ុន្តែរូបលោកបានដើរតួនាទីយ៉ាងសំខាន់និងដំបូងបង្អស់ ក្នុងការចូលរួមចំណែក ធ្វើឲ្យកុំព្យូទ័រអាចចូលដំណើរការបាន សម្រាប់មនុស្សរាល់គ្នា ដោយរូបលោកផ្ទាល់មិនមានសញ្ញាប័ត្រខាងផ្នែកវិស្វកម្មកុំព្យូទ័រ ដូចអ្នកឯទៀតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Xerox ជាក្រុមហ៊ុនដែលគាត់បានបង្កើតមុខងារទាំងនេះ ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខ ផងដែរ។ មុខងារ Cut, Copy, Paste, Search និង Replace ត្រូវបានគេប្រើប្រាស់រាប់លានដង ក្នុងមួយថ្ងៃៗ ដោយមិនមានអ្នកអើពើ អំពីជនដែលបានអភិវឌ្ឍពួកវាឡើងមកនោះទេ។

មុនពេលការងាររបស់លោក Tesler ចាប់ផ្ដើម អ្នកប្រើប្រាស់កុំព្យូទ័រ ត្រូវតែធ្វើអន្តរកម្មជាមួយកម្មវិធីយ៉ាងស្មុគស្មាញ ហើយសូម្បីលោក Tesler ដែលជាអ្នកជំនាញម្នាក់ ក៏បានគិតថា វាពិបាកនិងជាបញ្ហាដែរ។ ការបើកទ្វារទៅកាន់បែបផែនថ្មី បានជួយឲ្យអ្នកប្រើប្រាស់កុំព្យូទ័រ មានភាពងាយស្រួល ជាមួយកុំព្យូទ័ររបស់ពួកគេ អស់រយៈពេល៤០ឆ្នាំចុងក្រោយនេះ។

លោក Larry Tesler 
លោក Larry Tesler 

លោក Tesler បានស្ថិតនៅចំកណ្ដាល នៃការខិតខំប្រឹងប្រែង ទាំងនោះហើយត្រូវបានគេទទួលស្គាល់ ជាមួយការច្នៃប្រឌិតពាក្យនិយាយថ្មីៗ រួមមាន "friendly user interface" និង "browser" ក្នុងអំឡុងពេលរបស់គាត់ នៅឯក្រុមហ៊ុន Xerox។ រហូតមកដល់មរណភាពរបស់គាត់ Tesler បានធ្វើជាអ្នកពិគ្រោះយោបល់ ដល់ក្រុមហ៊ុនដូចជា Western Union (WU) និងកម្មវិធីកត់ត្រា Evernote ស្ដីពីវិធីកែលម្អបទពិសោធអ្នកប្រើប្រាស់ នៅលើកុំព្យូទ័រលើតុនិងទូរសព្ទចល័ត។ គាត់ត្រូវបានគេ ឧទ្ទិសដល់ការច្នៃប្រឌិត ភាពសាមញ្ញ និងការកែលម្អ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T