ចុម មានរឿងអ្វី? Yaya តក់ស្លុតរហូតដល់ថ្នាក់ យំកណ្ដាលផ្សារ

//s5.kh1.co/f6/f6618a734ab1e3daddabfd97052b06218805bcf3.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានឧប្បត្តិហេតុគ្រោះថ្នាក់មួយ ដែលមានមនុស្សម្នាក់បានធ្លាក់ពីជាន់ទី ៣ នៅចំពីមុខ​ តារាស្រីដ៏ល្បីប្រចាំប្រទេសថៃ Yaya Urassaya ដែលបណ្ដាលឲ្យ តារាស្រីម្នាក់នេះ មានការតក់ស្លុតយ៉ាងខ្លាំងទៀតផង

ថៃ៖ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ កាលពីម្សិលមិញនេះ នៅថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ២០២០ មានឧប្បត្តិហេតុគ្រោះថ្នាក់មួយ មានមនុស្សម្នាក់បានធ្លាក់ពី ជាន់ទី៣ ដេកដួលនៅលើឥដ្ឋ នៅក្នុងផ្សារទំនើប Central World ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងហេតុការណ៍នេះដែរ ក៏ត្រូវបានកើតឡើង នៅចំកណ្ដាលផ្សារ ដែលជាកន្លែងជាមួយគ្នានឹង តារាស្រីដ៏ល្បី  នាង Yaya Urasaya មានវត្តមានកំពុងតែទៅចូលរួម កម្មវិធីមួយ នៅទីនោះផងដែរ។

ក្នុងនោះដែរ នៅពេលដែល តារាស្រី yaya កំពុងតែដើរឆ្ពោះ ទៅកាន់ជណ្ដើរយន្ត ស្រាប់តែមាន រាងកាយរបស់មនុស្សម្នាក់ ធ្លាក់ចុះមកចំពីមុខនាង ដែលបណ្ដាលឲ្យ តារាស្រីម្នាក់នេះ មានការតក់ស្លុតយ៉ាងខ្លាំង ព្រមទាំងយំ ឱបម្តាយរបស់នាងទៀតផង។

ម៉្យាងវិញទៀត នៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា មនុស្សម្នាក់ ដែលបានធ្លាក់ពី កន្លែងយ៉ាងខ្ពស់នោះ គឺជាក្មេងប្រុសម្នាក់ ដែលមានអាយុ ១២ ឆ្នាំ ហើយខាងផ្សារទំនើប ក៏បានចាត់ចែងយ៉ាងលឿន ដើម្បីសម្របសម្រួល និងរកគ្រប់វិធីដើម្បីនាំអ្នករងរបួស ទៅមន្ទីរពេទ្យ ដែលនៅជិតបំផុតផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
ហេតុការណ៍បុរសម្នាក់ធ្លាក់ពីលើជាន់ទី ៣
ហេតុការណ៍បុរសម្នាក់ធ្លាក់ពីលើជាន់ទី ៣
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T