អូសពីចម្ងាយ មកស៊ុតលើដំបូលទូកល្អណាស់! ក្រុមឡើងជើងអង់គ្លេស Wolves លត់ដៃគូមួយចាស់ដៃ វគ្គ៣២ក្រុមយប់មិញ (មានវីដេអូ)

//s5.kh1.co/5a/5abadeece0c5c8b0ca4c71e6d91dc7a2b21b6d0d.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Wolves តប់ Espanyol ៤-០ ក្នុងការប្រកួតជើងទីមួយ វគ្គ៣២ក្រុម ពានរង្វាន់ Europa League

អង់គ្លេស៖ ការប្រកួតជើងទីមួយ វគ្គ៣២ក្រុម ពានរង្វាន់ Europa League កាលពីយប់មិញ Wolverhampton បានយកឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ Espanyol ក្នុងលទ្ធផល ៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Wolves និង Espanyol
ការប្រកួតរវាង Wolves និង Espanyol

៤គ្រាប់របស់ Wolves រកបានដោយការស៊ុត Hat-Trick របស់កីឡាករខ្សែប្រយុទ្ធ Digo Jota និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Ruben Naves។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគ្រាប់បាល់ចុងក្រោយ Jota បានអូសបាល់មកស៊ុតពីលើដំបូលទូក បញ្ចូលទីយ៉ាងល្អ នៅនាទីទី៨១។

កីឡាកររបស់ Wolves អបអរគ្រាប់បាល់
កីឡាកររបស់ Wolves អបអរគ្រាប់បាល់

បើទោះបីជានៅក្នុងការប្រកួតនោះ Wolves អាចរកគ្រាប់បាល់បានច្រើនមែន ប៉ុន្តែការគ្រប់គ្រងបាល់គឺប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ ដោយ Espanyol គ្រប់គ្រងបាល់បាន៥១% និង Wolves ៤៩%។ ចំណែកឯឱកាសនៃការស៊ុតវិញ Wolves មាន១១លើក ហើយ Espanyol មាន៦លើក។

Wolves គឺជាក្រុមកំពុងឡើងជើងមួយរបស់អង់គ្លេស ដោយកាលពីវគ្គជម្រុះសន្សំពិន្ទុក្នុងពូល លេង៦ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់១ ឈរនៅលេខ២ ក្នុងពូល K ខណៈក្លិបអេស្ប៉ាញ Espanyol គឺជាក្រុមកំពូលតារាងមកពីពូល H។

ការប្រកួតរវាង Wolves និង Espanyol
ការប្រកួតរវាង Wolves និង Espanyol
ការប្រកួតរវាង Wolves និង Espanyol
ការប្រកួតរវាង Wolves និង Espanyol

គួរឲ្យដឹងផងដែរថា សម្រាប់ជំនួបជើងទីពីរនៅទឹកដីអេស្ប៉ាញ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈដដែលនេះ ក្នុងកីឡដ្ឋាន Corenlla-El Prat៕

ចង់ឃើញថា ៤គ្រាប់របស់ Wolves កើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T