ក្រុមហ៊ុន Samsung ចេញមុខសុំទោសអ្នកប្រើប្រាស់ រឿងផ្ញើ​សារ​​ចៃដន្យទៅទូរស័ព្ទរាប់ពាន់គ្រឿង​ក្នុងពេលមួយយប់

//s5.kh1.co/41/41200f57659b18332d3c51268219f2043b87772c.png
បច្ចេកវិទ្យា

 ២១-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

BBC: ទូរស័ព្ទទំនើបៗ របស់ Samsung កំពុងមានបញ្ហា

ក្រុមហ៊ុន Samsung ថ្មីៗបានចេញមុខសុំទោសអ្នកប្រើប្រាស់ទូរស័ព្ទSamsung បន្ទាប់ពីខ្លួនបានផ្ញើសារ (Find My Mobile) ដោយ​ចៃដន្យ​ទៅទូរស័ព្ទរាប់ពាន់គ្រឿង​ក្នុងពេលមួយយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជនមួយចំនួនបានត្អូញត្អែរនៅលើបណ្តាញសង្គមថា ការផ្ញើសាររបស់ក្រុមហ៊ុនយ៉ាងដូច្នេះ បានធ្វើឱ្យពួកគេ​ព្រួយខ្លាចថា ត្រូវបានគេលួចចូលយកទិន្នន័យពីក្នុងមុខងារសមខាន់ៗ។

ជាការឆ្លើយតប នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមហ៊ុន Samsung បាននិយាយថា សារទាំងនោះត្រូវបានបញ្ជូនដោយ​អចេតនាតែប៉ុណ្ណោះ។

អតិថិជនរាប់ពាន់នាក់បានបង្ហោះនៅលើបណ្តាញសង្គម និងគេហទំព័រព័ត៌មាន Reddit ដោយមាន​ការចែករំលែក​បន្តពីរូប Screenshots នៃការជូនដំណឹង និងសួរថាតើវាមានអីកើតឡើង។

ពួកគេអះអាងថា សារទាំងនោះបានជះឥទ្ធិពលដល់ទូរស័ព្ទGalaxy ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ  Android OS ឬថ្មីជាងនេះរួមមានទូរស័ព្ទ Galaxy S ចុងក្រោយបង្អស់របស់ Samsung ទូរស័ព្ទ Z-Flip ថ្មី និងកុំព្យូទ័រថេប្លេត Samsung មួយចំនួន។ សារដាស់តឿនទាំងនោះ មិនមានអ្វីប៉ះពាល់នោះទេ។

ក្រុមហ៊ុន Samsung បាននិយាយថា​សារនេះគឺជាលទ្ធផលនៃការសាកល្បង​តេស្តប្រព័ន្ធ​ ហើយវាមិនបានបង្ក បញ្ហាអ្វីដល់ទូរស័ព្ទដែលបានទទួលនោះទេ៕

https://s5.kh1.co/__image/w=384,h=524,q=100/17/1706466c016f0c69da8bd50b2db8eac7cc8d670e.png
https://s5.kh1.co/__image/w=493,h=316,q=100/ad/adaf5b4f57a26ab1108776516644af81fc017633.png
https://s5.kh1.co/__image/w=379,h=237,q=100/6e/6ea9b952f146f1fcc8ef927a65245c8be8ef2b0b.png
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T