ស្រីៗកំពុងមានបញ្ហាសក់ខូចមែនទេ? តោះ! មកសាកអនុវត្តន៍តាមវិធីងាយៗដើម្បីទទួលបានសក់ភ្លឺរលោងល្អ

//s5.kh1.co/5b/5b37f08c2cbdcddea4c665cfe420ce9fc7f446c5.jpg
នារី

 ២១-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តើអ្នកណាដែលមិនសុបិន្តថាមានសក់ក្រាស់និងមានសុខភាពល្អ? ទាំងបុរសនិងស្ត្រីសុទ្ធតែចង់ទទួលបាន និងថែរក្សាសក់របស់ពួកគេឱ្យមានភាពស្រស់ស្អាត។ សក់ដែលមានសុខភាពល្អរឹងមាំ និងរលោងគឺជាសក់ដែលក្រាស់ ភ្លឺចែងចាំង និងធ្វើឱ្យមនុស្សមើលទៅទាក់ទាញ និងស្រស់ស្អាត។ ចង់បានសក់ដែលស្អាតនិងភ្លឺចែងចាំងសម្រាប់ខ្លួនអ្នកមែនទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះជាវិធីមួយចំនួនដែលមានប្រសិទ្ធភាពបំផុតដើម្បីឱ្យសក់របស់អ្នកមានសុខភាពល្អ ស្អាតភ្លឺចែងចាំង៖

១. ការកាត់សក់ឱ្យបានទៀងទាត់ល្អ

ត្រូវធានាថាអ្នកបានកាត់សក់ឱ្យបានទៀងទាត់ដោយជាងកាត់សក់ជំនាញ។ សក់ខ្លីគួរតែត្រូវបានតុបតែងរៀងរាល់ ៤ ទៅ ៨ សប្តាហ៍ ខណៈដែលពេលវេលាបានណែនាំសម្រាប់ការកាត់សក់ឱ្យខ្លីគឺមធ្យមពី ៦ ទៅ ១២ សប្តាហ៍ម្ដង។ អ្នកក៏អាចធ្វើវាដោយខ្លួនឯងនៅផ្ទះដោយការអនុវត្តបន្តិចបន្តួច។

អ្វីដែលអ្នកត្រូវការគឺកន្ត្រៃមួយគូដើម្បីឱ្យអ្នកចាប់ផ្តើមនៅផ្ទះរបស់អ្នក។ វាស្តាប់មើលទៅដូចជាមិនល្អ ប៉ុន្តែនេះជាការពិត។ នេះគឺដោយសារតែការកាត់សក់ជាទៀងទាត់ ជួយបំបាត់សក់ខូច និងបែកចុងដែលជួយជំរុញដល់ការលូតលាស់សក់បន្ថែមទៀតពីឬស។ ការកាត់ចុងសក់របស់អ្នកនឹងធ្វើឱ្យសក់របស់អ្នកទន់ និងអាចបត់បែនបានយ៉ាងងាយស្រួល។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

២. សម្អាតជាមួយសាប៊ូកក់សក់ និងម៉ាស៊ីនផ្លុំសក់

វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកក់សក់របស់អ្នក ព្រោះវាជួយសំអាតស្បែកក្បាលរបស់អ្នក។ នៅពេលអ្នកកក់សក់សូមយកចិត្តទុកដាក់លើស្បែកក្បាល ហើយមិនមែននៅចុងសក់របស់អ្នកទេ។ អ្នកក៏គួរដឹងពីបរិមាណសាប៊ូកក់សក់ដែលត្រូវប្រើអាស្រ័យលើប្រវែងសក់របស់អ្នក។

នេះក៏ព្រោះតែសាប៊ូកក់សក់ធ្វើឱ្យសក់ស្ងួតដោយការយកប្រេងសំខាន់ៗទាំងអស់ ដែលបានជួយធ្វើឱ្យសក់របស់អ្នកមានសំណើមនិងផ្តល់សំណើមពីធម្មជាតិ។ តើអ្នកត្រូវការកក់សក់ញឹកញាប់ដែរឬទេ? ជាការល្អគួរតែកក់សម្អាតរបស់អ្នកម្តង ឬពីរដងក្នុងមួយសប្តាហ៍គឺល្អឥតខ្ចោះសម្រាប់មនុស្សភាគច្រើន។

រូបតំណាង
រូបតំណាង

ការប្រើម៉ាស៊ីនផ្លុំសក់ដែលមានខ្យល់ត្រជាក់ និងមានគុណភាពខ្ពស់បន្ទាប់ពីកក់សក់រួចនោះគឺដើម្បីធ្វើឱ្យសក់របស់អ្នកមានសំណើមឡើងវិញ។ តែក៏ត្រូវសម្ងួតសក់សើមរបស់អ្នកដោយកន្សែងស្អាតជាមុនសិន មុនពេលប្រើម៉ាស៊ីនផ្លុំសក់ដែលប្រើខ្យល់ត្រជាក់។ ការប្រើម៉ាស៊ីនផ្លុំសក់ដែលមានខ្យល់ត្រជាក់ គឺមានអត្ថប្រយោជន៍ ពិសេសទៅលើចុងសក់ មិនមែនលើឫសទេ។

ម៉ាស៉ីនផ្លុំសក់
ម៉ាស៉ីនផ្លុំសក់

៣. របបអាហារល្អ

នេះប្រហែលជាវិធីដែលមានប្រសិទ្ធភាព និងសំខាន់បំផុតក្នុងការថែរក្សាសក់ឱ្យមានសុខភាពល្អ។ វីតាមីន ប្រូតេអ៊ីន និងជាតិដែកដែលមាននៅក្នុងអាហារមួយចំនួនមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់សក់។ កោសិកាសក់ត្រូវការសារធាតុចិញ្ចឹមទាំងនេះសម្រាប់ការលូតលាស់។ ពួកគេក៏ផ្តល់ឱ្យសក់នូវរោមធម្មជាតិរបស់វាផងដែរ។

យើងសូមណែនាំឱ្យអ្នកបញ្ចូលអាហារដែលមានជាតិដែក ដូចជាត្រី សណ្តែក សណ្តែកសៀង និងបន្លែទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អ្នកក៏គួរតែបញ្ចូលប្រភពដែលសំបូរទៅដោយជាតិប្រូតេអ៊ីនដូចជា ទឹកដោះគោជាដើម។ ចំណែកការផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃដើម្បីពង្រឹងការលូតលាស់របស់សក់ ជាមួយរបបអាហាររបស់អ្នក។ ការរក្សាសក់របស់អ្នកឱ្យមានជាតិសំណើមគឺបានជួយដល់ស្បែក ក្រចកហើយជាពិសេសសក់មានសុខភាពល្អ ។

របបអាហារ
របបអាហារ

៤. ការលាបប្រេងសក់

នេះគឺជាមធ្យោបាយទូទៅក្នុងការលើកកម្ពស់កំណើនសក់ដែលមានសុខភាពល្អ។ វាគឺជាវិធីប្រពៃណីមួយក្នុងការធានាសក់ដែលមើលទៅមានសុខភាពល្អ។ វាដំណើរការដោយកំណត់បរិមាណប្រេងដែលផលិតដោយក្រពេញប្រេងនៅក្នុងស្បែកក្បាលរបស់អ្នក។ ប្រេងដែលផលិតបន្ទាប់មកផ្តល់សំណើមដល់សក់និងស្បែកក្បាល។

សូមព្យាយាមលាបប្រេងដូង អាល់ម៉ុន ឬ ប្រេងអូលីវបន្តិចទៅក្នុងស្បែកក្បាល និងសរសៃសក់របស់អ្នកឲ្យបានទៀងទាត់។ ប្រសិនបើអ្នកមានសក់ស្តើង សូមលាបប្រេងសំខាន់ៗដូចជាប្រេងដូងទៅលើសក់របស់អ្នកមុនពេលកក់សក់ ហើយរក្សាការធ្វើបែបនេះជារឿយៗ។ ប្រសិនបើអ្នកមានសក់ស្ងួត សូមលាបប្រេងនៅពេលសក់សើមដើម្បីឱ្យមានសំណើម។ ដោយសារតែសក់របស់អ្នកមានភាពស្ងួត ដូច្នេះប្រេងជួយឱ្យសក់រក្សាសំណើមដែលអាចជៀសផុតពីការបែកចុង។

ប្រេងអូលីវ
ប្រេងអូលីវ

៥. ការសិតសក់ដោយយកចិត្តទុកដាក់

អ្នកត្រូវសិតសក់របស់អ្នកដោយយកចិត្តទុកដាក់បំផុត។ ប្រើក្រាស់ដែលមានចន្លោះប្រហោងធំទូលាយ ដើម្បីសិតសក់របស់អ្នក។ សក់សើមគួរតែត្រូវបានសិតដោយថ្នមៗ ព្រោះសក់ដែលសើមគឺងាយនឹងឆាប់ដាច់ណាស់បើប្រៀបធៀបនឹងសក់ស្ងួត។ អ្នកត្រូវតែសិតសក់ដោយយកចិត្តទុកដាក់បំផុត ដើម្បីធានាថាអ្នកមិនធ្វើឱ្យពួកវាដាច់ជ្រុះ និងបែកចុង។ អ្នកត្រូវសិតសក់របស់អ្នករាល់ថ្ងៃជាប្រចាំពីរដងក្នុងមួយថ្ងៃ ហើយត្រូវតែសិតពីក្រោមឡើងលើ។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T