ពិតជាកម្របានជួបមែន! ហ្វេនប្រទះឃើញតារាល្បីលោក Kim Yohan ជិះរថភ្លើងក្រោមដីតែម្នាក់ឯង

//s5.kh1.co/c2/c204503b88149755c42fe6451ff22cbaed71b919.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា លោក Kim Yohan មិនត្រឹមតែល្បីឈ្មោះជាអតីតសមាជិកក្រុម X១ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏មានភាពល្បីល្បាញផងដែរសម្រាប់ការសម្តែងរបស់គាត់ក្នុងរឿង School  ២០២០ ។ អ្វីដែលនឹកស្មានមិនដល់ អ្នកគាំទ្របានបង្ហាញពីការភ្ញាក់ផ្អើលនៅពេលដែលលោក Kim Yohan ត្រូវបានគេប្រទះឃើញជិះរថភ្លើងក្រោមដីហាក់ដូចជាគាត់ជាមនុស្សធម្មតាម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថបទមួយដែលបានផុស មានចំណងជើងថា“ ខ្ញុំបានឃើញ Kim Yohan នៅលើរថភ្លើងក្រោមដី” ថ្មីៗនេះ រូបថតនេះកំពុងល្បីខ្លាំង ហើយអាចធ្វើឱ្យរថភ្លើងក្រោមដីមានមនុស្សកានតែច្រើន។ រូបថតមួយនោះបង្ហាញពីលោក Kim Yohan ឈរក្នុងសម្លៀកបំពាក់ធម្មតា។ ព្រមទាំងបានសរសេរលើរូបថតថា“ Kim Yohan នៅចំពីមុខខ្ញុំ” ។

លោក Kim Yohan ជិះរថភ្លើងក្រោមដី
លោក Kim Yohan ជិះរថភ្លើងក្រោមដី

ទោះបីជាអត្តសញ្ញាណរបស់មនុស្សហាក់ដូចជាមិនច្បាស់ក៏ដោយក៏មានអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានបញ្ជាក់ថាគាត់ពិតជាលោក Kim Yohan ។

អ្នកគាំទ្រកំពុងកោតសរសើរចំពោះភាពសាមញ្ញរបស់លោក ជាមួយនឹងមតិយោបល់ដូចជា "អ្នកគិតថា យ៉ាងហោចណាស់គាត់នឹងត្រូវបានអមដំណើរដោយអ្នកគ្រប់គ្រង ឬអ្នកសម្របសម្រួល។ តែនេះគួរឱ្យចាប់អារម្មណ៍ណាស់ដែលគាត់កំពុងធ្វើដំណើរដោយខ្លួនឯង" ។

គាត់ប្រហែលជាអាចរួចផុតពីបញ្ហានេះឆាប់ៗនេះ ប៉ុន្តែសូមមើលថាតើគាត់នឹងអាចរក្សាវាបានយូរប៉ុណ្ណា នៅពេលប្រជាប្រិយភាពរបស់គាត់ឡើងកប់ពពកជាមួយនឹងការសម្ដែងដំបូងរបស់គាត់៕

សូមទស្សនារូបភាព Kim Yohan ខាងក្រោម៖

Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Kim Yohan
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T