គួរឲ្យគោរពណាស់! Salah បានផ្ញើស្បែកជើងបាល់ទាត់១គូ ទៅកាន់ក្មេងប្រុសម្នាក់ដែលរងរបួសពិការជើងម្ខាងដោយសារផ្ទុះគ្រាប់បែកនៅស៊ីរី

//s5.kh1.co/bd/bd5812c80000914abb1dc345a1475bd11c9bfd04.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Salah បានផ្ញើស្បែកជើងបាល់ទាត់១គូ ទៅកាន់អ្នកគាំទ្រវ័យ៨ឆ្នាំ១រូប ដែលរងរបួសដោយសារការវាយប្រហារគ្រាប់បែកនៅប្រទេសស៊ីរី

ស៊ីរី៖ ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានបន្តធ្វើរឿងគួរឲ្យគោរពសារជាថ្មីម្ដងទៀត ដោយកាលពីពេលថ្មីៗនេះ គេបានផ្ញើស្បែកជើងបាល់ទាត់១គូ ទៅកាន់អ្នកគាំទ្រវ័យ៨ឆ្នាំ១រូប ដែលរងរបួសដោយសារការវាយប្រហារគ្រាប់បែកនៅប្រទេសស៊ីរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mohamed Salah
  កីឡាករ Mohamed Salah

ក្មេងប្រុសខាងលើត្រូវបានគេស្គាល់ថាជាជនជាតិស៊ីរី មានឈ្មោះថា Hamis al Gacir។ រូបគេបានរងរបួសបាត់បង់ជើងម្ខាងដោយសារការទម្លាក់គ្រាប់បែករបស់កងកម្លាំងរបស់លោកប្រធានាធិបតីអាសាដ នៅទីក្រុង Idlib ភាគពាយព្យនៃប្រទេសស៊ីរី។

Hamis បានរត់ភៀសខ្លួនចេញពីទីក្រុង Idlib ហើយ ខណៈបច្ចុប្បន្នគេកំពុងស្នាក់នៅខេត្ត Hatay នៅជិតប្រទេសតួកគី។

ក្នុងសប្ដាហ៍នេះ Hamis បានទទួលការដូដ៏មានតម្លៃមួយពីតារាបាល់ទាត់ក្នុងដួងចិត្តរបស់គេ គឺកីឡាករ Salah។ ជម្រើសជាតិអេហ្សីប បានផ្ញើជាស្បែកជើងបាល់ទាត់ ដែលមានជាប់ហត្ថលេខារបស់គេ រួមជាមួយនឹងរូបភាពកីឡាករ Liverpool មួយផ្ទាំង និងសម្លៀកបពាក់ក្រុម Liverpool ក្នុងដី១ឈុត។ ការផ្ដល់ការដូនេះ ត្រូវបានគេរាយការណ៍ថា ជាការលើកទឹកចិត្តទៅដល់កុមារា Hamis ដែលខិតខំប្រឹងប្រែងឆ្លងកាត់រឿងលំបាកកន្លងមក។

ស្បែកជើងដែល Salah ផ្ញើឲ្យ
ស្បែកជើងដែល Salah ផ្ញើឲ្យ

គួរឲ្យដឹងដែរថា នេះមិនមែនជាលើកទី១ទេ ដែល Salah បានជួយទៅដល់ជនខ្វះខាត កន្លងមកគេធ្លាប់បានបរិច្ចាគថវិការផ្ទាល់ខ្លួន សាងសង់សាលារៀន និងមន្ទីរពេទ្រនៅស្រុកកំណើតរបស់គេ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំមុន គេបានបរិច្ចាគប្រាក់ចំនួន៥សែនផោន (ឬប្រមាណ៦សែន៤ម៉ឺនដុល្លារ) សម្រាប់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រដើម្បីព្យាបាលជំងឺមហារីកកុមារនៅមន្ទីរពេទ្យ ៥៧៣៥៧ នៃទីក្រុងគែរថែមទៀតផង៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T