ការរៀបការដ៏មហាវិសេស វិសាលរបស់កូនស្រីអ្នកមានបាន បង្កឲ្យមានភាពល្បីល្បាញជា ខ្លាំងនៅប្រទេសចិន ហើយខាង Khmerload ធ្លាប់បានដាក់ផ្សាយ ម្ដងរួចមកហើយ កាលពីម្សិលមិញ គឺ រៀបការចំណាយលុយ ៧០លានដូល្លារ ។ ថៃ្ងទី ១២ ក្នុងខែនេះ ពិធីរៀបអាពាហ៏ពិពាហ៏របស់កូន ស្រីរបស់អ្នកមាន នេះមានកម្មវិធីជាច្រើន ដូចជា ការសមែ្ដង concert ដែលបានចំណាយទឹកប្រាក់សរុប ៧០លាន យន់ (លុយចិន) ត្រូវនឹង ១១ លាន ដុល្លារសហរដ្ឋុអាមេរិក។ ភាពខ្ជះខ្ជាយប្រាក់នេះ បានធ្វើឲ្យមានការភ្ញាក់ផើ្អលជាខ្លាំង។ តាមការសើុបអងេ្កតបាន ឲ្យដឹងថា ធនធានដ៏ច្រើសន្ធឹកសន្ធាប់ របស់លោក Xing Libin’s គឺបានមកការជួលដី ក្នុងទីក្រុង Liulin និងតំបន់ជនបទ Jinjiazhuang សម្រាប់ការជីកយកធ្យូងថ្ម និងរ៉ែ ថែមទាំងក្លាយជាអ្នកជីករ៉ែធ្យូង ថ្មធំជាងគេក្នុងតំបន់ ដែលមានប្រហែលជា ១.៥ ពាន់លានតោន តាមរយៈការទិញ ភាគហ៊ុនក្នុងតំលៃទាបគឺ ៨០លាន យន់ (លុយចិន) នេះហើយជាមូលហេតុ ដែលធើ្វឲ្យគាត់ក្លាយជាអ្នកទ្រព្យសម្បត្ដិ ច្រើនជាងគេ ដែលមានទឹកប្រាក់ប្រហែលជា ១០ ពាន់លាន យន់ ត្រូវនឹង ១,៦០០,០០០,០០០ ដុល្លារសហរដ្ឋអាមេរិក៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]