ចូលរួមអបអរ! បាត់មុខយូរ ពេលនេះ មាស មុន្នីរាជ ក្លាយជាឪពុកគេបាត់

//s5.kh1.co/1b/1b4357b53cbcb467301b043b2c8b99294d8d5826.png
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទន្ទឹមនឹងការជោគជ័យក្នុងការប្រឡងចម្រៀង កាលពីកំឡុងពេលខែតុលា ២០១៩ លោកបានសម្រេចចិត្តចូលរោងការបង្កើតគ្រួសារជាមួយនារីម្នាក់នៅខេត្តកណ្ដាល ហើយមកទល់នឹងពេលនេះ កាលពីប៉ុន្មានម៉ោងមុននេះ ភរិយារបស់លោកទើបតែសម្រាលបានកូនប្រុសម្នាក់ផងដែរ ។

កណ្ដាល៖  តារាប្រុសលោក មាស មុន្នីរាជ ជាអតីតបេក្ខជនប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ ប៉ុន្ដែលោកមិនបានក្លាយជាម្ចាស់ជ័យលាភីនោះទេ បានត្រឹមតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តប៉ុណ្ណោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកលោកក៏បានចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង The Melody ហើយក៏ទទួលបានជ័យលាភីលេខ១ និងទទួលបានការគាំទ្រខ្លាំង តែទោះជាយ៉ាងណាក្តី មួយរយៈពេលចុងក្រោយហាក់ដូចជាមិនសូវលេចមុខតារារូបនេះ ប៉ុន្មាននោះទេ។

ទន្ទឹមនឹងភាពជោគជ័យក្នុងការប្រលងចម្រៀង កាលពីអំឡុងពេលខែតុលា ២០១៩ លោកបានសម្រេចចិត្តចូលរោងការបង្កើតគ្រួសារជាមួយនារីម្នាក់នៅខេត្តកណ្ដាល។ ហើយមកទល់នឹងពេលនេះ កាលពីប៉ុន្មានម៉ោងមុន ភរិយារបស់លោកទើបតែសម្រាលបានកូនប្រុសម្នាក់ ដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់ អ្វីដែលសំខាន់នោះគឺសម្រាលចំថ្ងៃល្អ ២០ ខែ០២ ឆ្នាំ២០២០ ថែមទៀតផង។

ក្នុងថ្ងៃពិសេសនេះ ដោយមានអារម្មណ៍រំភើបពេកលោកក៏បានសរសេរកំណាព្យរៀបរាប់យ៉ាងហូរហែរ ដែលបង្ហាញអំពីទឹកចិត្ឪពុកដែលមានក្ដីស្រលាញ់ចំពោះកូន​ និងសេចក្ដីព្រួយបារម្ភចំពោះភរិយាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

មាស មុន្នីរាជ
មាស មុន្នីរាជ
មាស មុន្នីរាជ
មាស មុន្នីរាជ
មាស មុន្នីរាជនិងភរិយា
មាស មុន្នីរាជនិងភរិយា
កូនប្រុស មាស មុន្នីរាជ
កូនប្រុស មាស មុន្នីរាជ
សំណេររៀបរាប់
សំណេររៀបរាប់
មាស មុន្នីរាជ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T