សាហាវបាត់! Arteta ព្រមានកូនក្រុមថា បើធ្វើមិនបានល្អនៅយប់នេះទេ លោកនឹង…..

//s5.kh1.co/0f/0ff066006b90fcc4147c3266bd557c650c960133.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arteta ព្រមានកូនក្រុមថា បើធ្វើមិនបានល្អនៅយប់នេះទេ លោកនឹងមិនអត់ឱនឲ្យពួកគេនោះទេ

អឺរ៉ុប៖ អ្នកចាត់ការទូទៅរបស់ Arsenal លោក Mikel Arteta បានព្រមានទៅកាន់កូនក្រុមវ័យក្មេងរបស់លោកថាលោកនឹងមិនលើកលែងនោះទេ បើសិនជាពួកគេមិនអាចធ្វើបានល្អនៅយប់នេះ។ បុរសសញ្ជាតិអេស្ប៉ាញនឹងត្រូវទទួលភារកិច្ចដឹកនាំ Arsenal ជាលើកដំបូងក្នុងការប្រកួតពានរង្វាន់អឺរ៉ុបដោយត្រូវជួបតតាំងជាមួយជើងខ្លាំងក្រិក Olympiacos នៅយប់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mikel Arteta
លោក Mikel Arteta

ជាមួយនឹងបរិយាកាសនៃអ្នកគាំទ្រដ៏ច្រើននៅកីឡដ្ឋាន Karaiskakis លោក Arteta ជឿថានឹងបានឃើញពីសមត្ថភាព និងទំនុកចិត្តរបស់កូនក្រុមក្មេងៗរបស់លោក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត អតីតជំនួយការរបស់លោក Pep Guaridola បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំនឹងមិនដឹងថាកីឡាករក្មេងៗមានសកម្មភាពបែបណានោះទេ នៅពេលដែលលេងនៅក្នុងការប្រកួតដែលមានសម្ពាធបែបនេះ។ ជារឿងល្អដែលពួកគេអាចចូលលេងក្នុងការប្រកួតបែបនេះ ហើយពួកគេត្រូវមានទំនុកចិត្តក្នុងការលេងមិនថានៅពេលបង្កកំហុស ឬការសម្រេចចិត្តខុសនោះទេ។ នេះជាអ្វីដែលខ្ញុំរំពឹងពីពួកគេ ហើយបើពួកគេព្យាយាមខំប្រឹង ពូកគេនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីខ្ញុំ។ ប៉ុន្តែបើពួកគេមិនអាចធ្វើបាននោះទេ ខ្ញុំនឹងមិនលើកលែងនោះទេ មិនថាពួកគេអាយុ ១៧ ឬ ៣៥ឆ្នាំនោះទេ។

Mikel Arteta
លោក Mikel Arteta
លោក Mikel Arteta

Arsenal នឹងអវត្តមានកីឡាករសំខាន់២រូបក្នុងជំនួបយប់នេះគឺ Mesut Ozil ដោយសារតែនៅជាប់មើលថែភរិយាសម្រាលកូនដំបូង ខណៈ Lucas Torreira បានខកខានក្នុងការហោះមកទីក្រុង Athens ដោយសារតែបញ្ហាវីរុស។

គួរឲ្យដឹងផងដែរថា Arsenal នឹងត្រូវជួបតតាំងជាមួយ Olympiacos ក្នុងការប្រកួតវគ្គ៣២ក្រុម ពានរង្វាន់ Europa League ជើងទី១ ដែលនឹងធ្វើឡើងនៅយប់នេះវេលាម៉ោង ៣:០០ រំលេងអធ្រាត្រ៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T