ខឹងព្រមានមិនចេះស្តាប់! ឥឡូវ ថៃ ស្រីនាង ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការដាក់ទោសហើយ!

//s5.kh1.co/69/69bd7d32f221013b6a81ca4996552ff99f2efede.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជាច្រើនលើកច្រើនសារពេក ក្រោយគេនាំធ្វើព្រមានធ្វើកិច្ចសន្យាមិនស្តាប់ ឥឡូវអ្នកលក់អនឡាញស៊ិចស៊ី ថៃ ស្រីនាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការអនុវត្តតាមនិតីវិធីច្បាប់ហើយ។

ភ្នំពេញ៖ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលវេលាម៉ោង ៣:៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ នេះ អ្នកលក់អនឡាញស៊ិចស៊ីឈ្មោះថៃ ស្រីនាង ត្រូវបានខាងសមត្ថកិច្ចចាប់ខ្លួន បញ្ចូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតីវិធីច្បាប់ហើយ ក្រោយពីគេកោះហៅទៅព្រមានជាច្រើនលើក តែនៅតែផ្គឺន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកថា អ្នកលក់អនឡាញចូលចិត្តបញ្ចេញកេរ្តិ៍ខ្មាស ថៃ ស្រីនាង រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរហូតដល់ទៅ២លើកមកហើយ រយៈពេលពេលថ្ងៃជាប់គ្នាគឺនៅថ្ងៃទី១៨ និងទី១៩ ខែកុម្ភៈ ដើម្បីយកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូ ដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់។

ដោយឡែក បន្ទាប់ពីបានធ្វើកិច្ចសន្យា និងសារភាពកំហុសរួចហើយ និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែ ថៃ ស្រីនាងរូបនេះ នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូបង្ហោះផ្គឺនថែមទៀតផង។

រហូតមកដល់ថ្ងៃនេះ ខាងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក៏បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ផងដែរ៕  

ថៃ ស្រីនាង
ថៃ ស្រីនាង
ថៃ ស្រីនាង
ថៃ ស្រីនាង
ថៃ ស្រីនាង
ថៃ ស្រីនាង
ថៃ ស្រីនាង ត្រូវគេឃាត់ខ្លួនយកទៅព្រមាន
ថៃ ស្រីនាង ត្រូវគេឃាត់ខ្លួនយកទៅព្រមាន
ថៃ ស្រីនាង ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ចូនទៅតុលាការថ្ងៃនេះ

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T