យកបាន Moses មិនគ្រប់គ្រាន់ ពេលនេះ Inter រៀបគម្រោងយកកូនក្រុមលោក Lampard ម្នាក់នេះទៀតនៅរដូវក្ដៅខាងមុខ

//s5.kh1.co/e2/e212a1400d122ebe28d216d72a66379d8801685e.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Inter រៀបគម្រៀងចែចូវយកខ្សែការពារស្លាបឆ្វេងកីឡាករ Marcos Alonso នៅរដូវក្ដៅខាងមុខ

អ៊ីតាលី៖ ក្លិបយក្សអ៊ីតាលី Inter Milan ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារស្លាបឆ្វេងរបស់ក្រុមតោខៀវ Chelsea កីឡាករ Marcos Alonso នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារសញ្ជាតិអេស្ប៉ាញ មិនសូវបានចូលលេងទៀងទាត់ទេ ក្រោមការដឹកនាំរបស់លោក Lampard រដូវកាលនេះ ដោយបង្ហាញខ្លួនទើបបាន១៥ប្រកួតប៉ុណ្ណោះគិតរាល់កម្មវិធីទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៣ដង។

  កីឡាករ Marcos Alonso
  កីឡាករ Marcos Alonso

យោងតាមការចុះផ្សាយរបស់កាសែត Calciomercato របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា លោក Antonio Conte ដែលជាគ្រូបង្គោលរបស់ក្រុម Inter Milan មានចំណាប់អារម្មណ៍ក្នុងការនាំយកអតីតកូនក្រុមរបស់លោកកីឡាករ Alonso មកកាន់កីឡដ្ឋាន San Siro។

យ៉ាងណា ពួកគេទាំងពីរនាក់នេះធ្លាប់ធ្វើការជាមួយគ្នាម្ដងរួចទៅហើយ កំឡុងពេលដែលលោក Conte ទទួលតួនាទីដឹកនាំក្រុម Chelsea ក្នុងឆ្នាំ២០១៦។ ខណៈពេលនោះ Alonso តែងត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលីផ្ដល់ការទុកចិត្តជ្រើសរើសឲ្យលេងក្នុងជម្រើស១១នាក់ដំបូង។

 Alonso ជាមួយនឹងលោក Conte 
 Alonso ជាមួយនឹងលោក Conte 

ប្រភពខាងលើបានបន្ថែមទៀតថា Chelsea ទាមទារ៣០លានអឺរ៉ូ (ឬប្រមាណ ៣២លានដុល្លារ) សម្រាប់តម្លៃខ្លួនខ្សែការពារវ័យ២៩ឆ្នាំ ប៉ុន្តែតម្លៃនេះស្ថិតក្នុងចំនួនទឹកប្រាក់មួយដែលធ្វើឲ្យ Inter ហាក់មានការរារែក។

តំណែងរបស់ Alonso បច្ចុប្បន្នត្រូវបានលោក Lampard ផ្ដល់ទំនុកចិត្តទៅលើកីឡាករ Cesar Azpilicueta និងខ្សែការពារស្លាបសញ្ជាតិអ៊ីតាលីកីឡាករ Emerson ខណៈរូបគេស្ថិតនៅជម្រើសបន្ទាប់ប៉ុណ្ណោះ។ ជម្រើសជាតិអេស្ប៉ាញរូបនេះ មិនទាន់ចូលលេងបានសូម្បីតែ១ប្រកួតឲ្យ Chelsea នៅ Premier League ចាប់តាំងពីបង្ហាញខ្លួនលើកចុងក្រោយបង្អស់ក្នុងជំនួបយកឈ្នះក្រុម Spurs ២-០ កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំមុន។

គួរឲ្យដឹងដែរថា កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ Inter Milan ក៏ទើបយកបានខ្សែការពារស្លាប១រូបពី Chelsea ផងដែរ ពោលគឺកីឡាករ Victor Moses ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល៦ខែ ជាមួយនឹងជម្រើសទិញផ្ដាច់១០លានអឺរ៉ូ ៕

  កីឡាករ Victor Moses
  កីឡាករ Victor Moses

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T