អ្នកដំណើរលើយន្ដហោះពីរនាក់ ខ្លាចឆ្លងវីរុស Covid-19 រហូតដល់ថ្នាក់រុំថង់ផ្លាស្ទិកពេញខ្លួន (មានវីដេអូ)

//s5.kh1.co/1f/1f3e58823f24362c556365a69bdc519fbda27b69.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកដំណើរតាមផ្លូវអាកាស ព្រួយបារម្ភពីការឆ្លងវីរុស Covid-19 យកថង់ផ្លាស្ទិករុំពេញខ្លួន

អូស្ត្រាលី៖ កាលពីថ្មីៗនេះ មានអ្នកដំណើរចំនួនពីនាក់ បានការពារខ្លួនពីការឆ្លងវីរុស Covid-19 ដោយយកថង់ផ្លាស្ទិករុំពេញខ្លួន ខណៈពេលកំពុងធ្វើការហោះហើរពីទីក្រុងស៊ីដនី ទៅកាន់កោះ Hamilton

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយដែលថតឡើងដោយអ្នកដំណើរស្រីម្នាក់ បានបង្ហាញឲ្យឃើញថា អ្នកដំណើរទាំងពីរនាក់នោះកំពុងអង្គុយបិទភ្នែកសម្រាកយ៉ាងស្ងាត់ស្ងៀម ដោយមានពាក់ម៉ាស់ ស្រោមដៃទាំងសងខាង និងរុំថង់ផ្លាស្ទិកពេញខ្លួន ពោលគឺពីក្បាលរហូតដល់ចុងជើង។ 

ជុំវិញវីដេអូខាងលើត្រូវបានយកបង្ហោះទៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនផងដែរ។

គួរឲ្យដឹងដែរថា មកទល់ពេលនេះមានករណីអ្នកឆ្លងវីរុស Covid-19 ចំនួន១៥នាក់មកហើយ នៅក្នុងប្រទេសអូស្ត្រាលី៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកដំណើរទាំងពីរ
អ្នកដំណើរទាំងពីរ
អ្នកដំណើរទាំងពីរ
អ្នកដំណើរទាំងពីរ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T