ចង់ដឹងមូលហេតុដែល Toon ស្រលាញ់ Koi ផ្កាប់មុខបាន១០ឆ្នាំជាង រហូតដល់ថ្នាក់សុំរៀបការទេ?

//s5.kh1.co/d4/d46065f6525d4d3f90e215eb5643a099310fa430.jpg
នារី

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា ទំនាក់ទំនងស្នេហារវាង តារាប្រុសស្រី Toon និង Koi ពិតជាបានបង្ហាញថា អ្នកទាំងពីរ បានឆ្លងកាត់រឿងរ៉ាវជាច្រើននិងតែងតែលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក ម៉្យាងវិញទៀត ថ្មីៗនេះ មានទំព័រហ្ចេសប៊ុកមួយក៏បានទម្លាយពីហេតុផលដែល Toon ស្រឡាញ់ Koi ខ្លាំងដល់ថ្នាក់នេះ

ថៃ៖ ពិតជាគូស្នេហ៍ដ៏កក់ក្ដៅ រវាងតារាសម្ដែងស្រីថៃ នាង Koi Ratchawin និង តារាចម្រៀងដ៏ល្បី លោក Toon Artiwara ដែលមិនបានធ្វើឲ្យអ្នកគាំទ្រ រង់ចាំយូរទៀតទេ​ ដោយតារាប្រុស លោក Toon បានរៀបចំកាដូដ៏ពិសេសមួយជូនទៅដល់ Koi ជាចិញ្ចៀនពេជ្រដ៏ប្រណីត ព្រមទាំង បានសុំនាងរៀបការ កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងហេតុការណ៍ ដ៏រំភើបមួយនេះដែរ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានមកចូលរួមអបអរសាទរ ទៅដល់អ្នកទាំងពីរ និងសង្ឃឹមថា គូស្នេហ៍មួយគូនេះ នឹងត្រៀមចូលរោងជ័យ ក្នុងពេលឆាប់ៗនេះផងដែរ ។

យ៉ាងណាមិញ បើនិយាយពី ទំនាក់ទំនងស្នេហារបស់ តារាប្រុសស្រី មួយគូនេះ ពិតជាបានឃើញថា អ្នកទាំងពីរ បានឆ្លងកាត់រឿងរ៉ាវជាច្រើន មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ តែងតែលើកទឹកចិត្ត ឲ្យគ្នាទៅវិញទៅមកជានិច្ច ។ លើសពីនេះទៅទៀត ក៏មានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Rachwin's Family បានបង្ហាញពីបទសម្ភាសន៍ របស់លោក Toon កាលពីខែមីនា ឆ្នាំ ២០១៨ ព្រមទាំងបានបង្ហាញពី ហេតុផលដែលលោក Toon ស្រឡាញ់ Koi ខ្លាំង​ ដល់ថ្នាក់សុំនាងរៀបការបែបនេះ។

នៅក្នុងនោះដែរ លោក Toon បាននិយាយថា៖ 

បើនិយាយពី Koi ខ្ញុំគិតថា នាងគួរឱ្យស្រឡាញ់ខ្លាំងណាស់ គឺនៅពេលដែល នាងព្យាយាមចូលមកនៅក្នុងជីវិត និងបានធ្វើសកម្មភាពដែលខ្ញុំចូលចិត្ត នៅជាមួយ អ្វីដែលខ្ញុំចូលចិត្ត ផងដែរ។ ម៉្យាងវិញទៀត នាងតែងតែ ព្យាយាមយកចិត្តទុកដាក់ ចំពោះអ្វីដែលខ្ញុំចូលចិត្ត បើទោះបីជានាងប្រហែលជា មិនចូលចិត្តវាតាំងពីដំបូងក៏ដោយ ។  Koi គឺជាអ្នកដែលស្រឡាញ់ភាពស្រស់ស្អាត តែពេលខ្លះក៏ត្រូវលេងកីឡា នៅក្រោមពន្លឺព្រះអាទិត្យ ដែលនេះពិតជាថ្មីខ្លាំងណាស់សម្រាប់នាង ការពិតនាង មិនចាំបាច់ធ្វើតាមខ្ញុំរហូតនោះទេ គ្រាន់តែនៅក្បែរខ្ញុំ នៅក្នុងឆាកជីវិតដែលខ្ញុំចូលចិត្ត ខ្ញុំពិតជាអរគុណនាងខ្លាំងណាស់ ប៉ុន្តែចំពោះរឿងខ្លះ ដែលនាងចូលចិត្ត ខ្ញុំមិនអាចចូលទៅ នៅទីនោះបានទេ។

សម្ដីរបស់ Toon

ក្រោយពីបានជ្រាបពី មូលហេតុដែលបណ្ដាលឲ្យ Toon ស្រលាញ់ Koi ដកចិត្តមិនបាននេះហើយ ធ្វើឲ្យប្រិយមិត្តជាច្រើន មានចិត្តរំភើបជំនួស ព្រមទាំងទន្ទឺងរង់ចាំមើលថ្ងៃពិសេស របស់ពួកគេផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

 Koi
 Koi
 Koi
 Koi
Toon
Toon
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Toon និង Koi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T