ឪពុកម្តាយ កុំមើលរំលង! ចំណុចទាំងនេះហើយ ដែលអាចឲ្យកូនរឹងមាំក្លាហាន មិនចេះខ្លាចគេ

//s5.kh1.co/1b/1bef75ba940d694c848ffb02107cf9f8ada58717.jpg
យល់ដឹង

 ១៦-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ចំណុចធំៗដែលអាចធ្វើឲ្យកូនរបស់អ្នកក្លាយជាមនុស្សដែលមានភាពរឹងមាំ ចេះតស៊ូចំពោះបញ្ហាដែលនៅចំពោះមុខ មិនរុញរា ជំនះនូវភាពលំបាកគ្រប់យ៉ាងដែលមានចំពោះ ដោយគ្មានភាពភ័យខ្លាច។

សុខភាពផ្លូវចិត្តគឺមានលក្ខណៈសំខាន់ណាស់សម្រាប់ មនុស្សគ្រប់រូប ជាពិសេសគឺក្មេងៗតែម្តង រមែងតែងតែចង់បាននូវថាមពលផ្លូវចិត្តមួយដែលអាចជួយសម្រេចនូវក្តីប្រាថ្នា ដែលពាក្យចាស់លោកពោលថា​ «ស៊ូលំបាកកាយប្រសើរជាងលំបាកចិត្ត»។
ជាការពិតណាស់ ថាមពលផ្លូវចិត្តគឺជាឪសថដ៏ល្អមួយ ដែលអាចជួយក្មេងឲ្យជំនះនូវភាពលំបាក ដែលមនុស្សគ្រប់រូបតែមើលរំលង ដែលពេលខ្លះមិនមែនមកពីកត្តាធម្មជាតិឡើយ គឺអាចកើតឡើងពីកត្តាបរិយាកាសដែលនៅជុំវិញខ្លួនក៏ថាបានដែរ។
មានឆ្ងល់សង្កេតទេថាហេតុអ្វីបានពេលខ្លះ ក្មេងខ្លះមានអារម្មណ៍ឆាប់ភ័យ តក់ស្លុត និងមានភាពខ្សោយនៃផ្លូវចិត្ត ងាយនឹងចុះចាញ់នឹងបញ្ហាផ្សេងៗដែលនៅចំពោះមុខ។
ដែលនេះមិនមែនជារឿងលេងសើចឡើយ នេះគឺជាកាតាបកិច្ចដែលអាណាព្យាបាលមានទំនួលខុសត្រូវទៅលើកូនៗដែលពេលខ្លះអនាគតពួកគេស្ថិតនៅដៃអ្នកជាអ្នកសម្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកថ្ងៃនេះចង់បង្វែរអារម្មណ៍ ទស្សិកជនមកដឹងពីតិចនិក នៃការបង្ហាត់កូនឲ្យក្លាយជាបុគ្គលជោគជ័យម្នាក់៖
១.កុំប្រើទារុណកម្មទៅលើក្មេង ៖

https://s5.kh1.co/__image/w=650,h=435,q=100/50/50af97d6f8bbaec151a172180814f75d98b00ff3.jpg

ការប្រើប្រាស់អំពើហិង្សាទៅលើក្មេង ដោយការវាយដំច្រំធាក់ឬប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដែលអាចបណ្តាលឲ្យក្មេងមានអារម្មណ៍បាក់ស្បាត ដែលយើងត្រូវជំនួសមកវិញដោយការពន្យល់ឲ្យក្មេងបានយល់អំពីមូលហេតុជាក់ស្តែង នូវកំហុសដែលគេបានប្រព្រឹត្តរួចមកហើយនោះ​​។

២.បង្រៀនឲ្យស្គាល់ពីគុណតម្លៃនៃភាពស្មោះត្រង់៖

រូបតំណាង
រូបតំណាង

ភាពស្មោះត្រង់ គឺមានភាពវិសេសវិសាលណាស់ ក្មេងអាចយល់ និងអាចបែងចែកបានច្បាស់លាស់ រវាងខុស និងត្រូវ ទោះបីមានការមិនយល់ស្របពីអ្នកដទៃឬ មានការជំទាស់ពីអ្នកដទៃក៏ដោយ ធ្វើរបៀបនេះប្រកាន់នូវពួកគេអាចឈរនៅលើជំហរនៃភាពត្រឺមត្រូវបានយ៉ាងរឹងមាំ។
៣.អនុញ្ញាត្តឲ្យពួកគេបង្កកំហុស៖

រូបតំណាង
រូបតំណាង

ការដែលពួកគេបង្កកំហុសគឺមិនមែនជារឿងល្អនោះទេ ប៉ុន្តែវាក៏មិនមែនជារឿងអាក្រក់នោះដែរ ប៉ុន្តែយើងត្រូវប្រាប់ក្មេងអំពីកំហុសឬ ក៏អ្វីដែលគេបានប្រព្រឹត្តដោយភាពមិនត្រឹមត្រូវនិង​ ថែមទាំងកែតំរូវពួកគេ ដោយការពន្យល់ប្រាប់ដោយការនិយាយប្រាប់ដោយទន់ភ្លន់  ប្រាកដណាស់លើកក្រោយគេច្បាស់ជាអាចជៀសវាងការបង្កកំហុសជាថ្មីម្តងទៀងផងដែរ។
៤.លើកទឹកចិត្តពួកគេឲ្យប្រឈមមុខនឹងភាពភ័យខ្លាចដោយខ្លួនឯង

រូបតំណាង
រូបតំណាង

ប្រសិនបើកូនរបស់អ្នក គេចវេសនូវភាពភ័យខ្លាច មិនយូរមិនឆាប់នោះទេ វានឹងក្លាយជាទម្លាប់មួយដែលដក់ជាប់ក្នុងចិត្តរបស់គេជារៀងរហូត ដើម្បីជៀសវាងបញ្ហានេះយើងគួរតែនាំពួកគេជំនះដោយខ្លួនឯងដោយសន្សឹមៗ មួយជំហានៗ និងផ្តល់រង្វាន់ដល់ពួកគេដែលមានភាពក្លាហានគ្រប់គ្រាន់។

៥.បង្រៀនឲ្យពួកគេស្គាល់ពីកំហុសខ្លួនឯង៖

រូបតំណាង
រូបតំណាង

បង្កកំហុសមិនមែនជាបញ្ហានោះទេ បញ្ហាពិតប្រាកដ គឺយល់ច្រឡំថាខ្លួនឯងត្រូវ ឬឆ្លើយបំពានទាំងដែលដឹងច្បាស់ថាខ្លួនឯងខុស ដែលយើងជាអាណាព្យាបាលមានភារកិច្ចត្រូវពន្យល់កូនរបស់អ្នកឲ្យបានក្បោះក្បាយនៅពេលដែលពួកព្យាយាមដោះស្រាយបញ្ហាដោយចោទទៅលើអ្នកដទៃ ដើម្បីទាញយកភាពត្រឹមត្រូវយកខ្លួនឯង និងទម្លាក់កំហុសទៅលើអ្នកដទៃ៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T