ចង់ស្រកទម្ងន់លឿន? ហេតុផល​ទាំងនេះ​​បង្ហាញ​ថា អាហារ​ពេល​​ព្រឹក​​​​អាច​ធ្វើ​អោយ​ស្រក​ទម្ងន់​លឿនបំផុត

//s5.kh1.co/8a/8afac03c1bcb0a19ba568d771c33e43cbdda547b.jpg
នារី

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការសិក្សាស្រាវជ្រាវថ្មីមួយបានអោយដឹងថា អាហារពេលព្រឹកសមស្របមួយអាចជួយអោយស្រក់ទម្ងន់បានរាប់គីឡូ

ការសិក្សាស្រាវជ្រាវបានរកឃើញថា ការបរិភោគអាហារពេលព្រឹកដ៏សមស្របមួយពេលរាល់ថ្ងៃ អាចដុត​បំផ្លាញ កាឡូរី​បាន​ច្រើនទ្វេដង ល្អជាងអាហារពេលល្ងាចឆ្ងាយណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះអ្នកស្រាវជ្រាវបាន​និយាយថា៖ អ្នកដែលប​រិភោគអាហារពេលព្រឹក និងអាហារនោះជាអាហារ​ដែលពោរពេញ​ដោយសារធាតុបំប៉ន និង​វីតាមីន បន្ទាប់ពីក្រោកពីដំណេក​គឺវាប្រៀបដូចជាអាហារមាសដែលអាចដុតបំផ្លាញកាឡូរី ២ ដង ឬច្រើនជាងនេះ។

https://s5.kh1.co/__image/w=650,h=650,q=100/a7/a7150d16c9c6727573dafe3616edaf0d57549f4c.jpg

ដំណើរការនេះ ជួយពន្លឿនដំណើរការមេតាប៉ូលីសដោយបង្កឱ្យមានដំណើរការមួយដែលគេហៅថា thermogenesis​ មានន័យថាការបង្កើតកំដៅនៅក្នុងខ្លួនដែលបង្កដោយរបបអាហារ (DIT)។​វាជួយដុតកាឡូរីដែលយើងបានទទួលទានជាប្រចាំ ហើយស្ថិតក្នុងរាងកាយរបស់ដែលបង្កអោយយើងកើតរោគធាត់។

ការរកឃើញនេះមានសារសំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះវាបញ្ជាក់ពីតម្លៃនៃការទទួលទាន​អាហារពេលព្រឹក​ឱ្យបានគ្រប់គ្រាន់ជាពិសេសគឺទៀងទាត់ ព្រោះសំរាប់យុវវ័យសព្វថ្វៃ ការញុំាអាហារពេលព្រឹកដែលពោរពេញ​ដោយសារធាតុបំប៉ន់ និង​វីតាមីនគឺមានការធ្លាក់ចុះជាខ្លាំង។​

ពួកគេជ្រើសអាហារស្រាប់ដែលអាចស្រួលរកបាន​បំផុត(fast food) ខណៈដែលដឹងថាអាហារទាំងគឺមិនល្អសំរាប់ សុខភាពនោះទេ វាសំបូរទៅដោយកាឡូរីខ្ពស់ងាយបង្កអោយកើតជងឺធាត់លឿនបំផុត។

ជារួម វិធីសម្រកទំងន់ល្អបំផុតគឺការញ៉ាំអាហារព្រឹកដែលពោរពេញដោយសារធាតុបំប៉ន ព្រមទាំងវីតាមីនរបស់​អ្នកនៅពេលព្រឹក និងញុំាតិចតាមដែលអាចធ្វើបាននៅពេលល្ងាច៕

https://s5.kh1.co/__image/w=650,h=446,q=100/bb/bb4a6fc459a49efaed58c20c2c973a4841219e4f.jpg


Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T