អីយ៉ាស! ស្ងាត់ៗ Leicester City ចូលចែចូវកីឡាករឆ្នើមម្នាក់របស់ Liverpool

//s5.kh1.co/83/830e5a56b49c900706647ad1e5a5315d3520e04d.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Leicester City ចូលចែចូវ Adam Lallana ខណៈកិច្ចសន្យារវាងកីឡាកររូបនេះ និងក្លិប Liverpool នឹងផុតនៅខែមិថុនាខាងមុខ

អង់គ្លេ​ស៖ Leicester City ត្រូវបានរាយការណ៍មកថាបានទាក់ទងទៅកាន់ខ្សែបម្រើរបស់ Liverpool កីឡាករ Adam Lallana ដើម្បីជួបពិភាក្សាគ្នាជុំវិញការផ្ទេរមកកាន់កីឡដ្ឋាន King Power នៅពេលរដូវកាល ២០១៩-២០២០ ត្រូវបានបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Adam Lallana
កីឡាករ Adam Lallana

កិច្ចសន្យារវាង Lallana និង Liverpool នៅកីឡដ្ឋាន Anfield នឹងផុតសុពលភាពនៅខែមិថុនាខាងមុខ មានន័យថាខ្សែបម្រើអង់គ្លេសរូបនេះនឹងអាចចាកចេញពី Liverpool ដោយមិនមានតម្លៃខ្លួននៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

មានបណ្ដាក្លិបមួយចំនួនបានដាក់ការចាប់អារម្មណ៍មកលើ Lallana នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍របស់ Sky Sports News ក្លិបជើងឯក Premier League ឆ្នាំ២០១៦ Leicester City ពេលនេះកំពុងតែតាមចែចូវកីឡាករវ័យ៣១ឆ្នាំរូបនេះហើយ។

កីឡាករ Adam Lallana
កីឡាករ Adam Lallana

បន្ថែមលើសពីនេះ ហង្សក្រហម Liverpool ត្រូវបានគេដឹងថាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថានឹងមិនបន្តកុងត្រាថ្មីទៅដល់អតីតប្រធានក្រុមរបស់ Southampton ម្នាក់នេះនោះទេ ខណៈ Arsenal និង Tottenham Hotspur ក៏ជាបេក្ខភាពដែលចង់បាន Lallana ផងដែរ។

គួរឲ្យដឹងផងដែរថា កីឡាករដែលអាចលេងបានទាំងបម្រើកណ្ដាល និងបម្រើប្រយុទ្ធ Lallana រកបានគ្រាប់បាល់១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២ដង ពីការបង្ហាញខ្លួន១៩លើកឲ្យក្រុមរបស់លោក Jurgen Klopp នៅរដូវកាលនេះ៕

កីឡាករ Adam Lallana
កីឡាករ Adam Lallana

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T