Lampard ឈឺក្បាលហើយ! Chelsea អាចនឹងអវត្តមានកីឡាករសំខាន់៥រូប ក្នុងជំនួបទល់នឹង Spurs នាចុងសប្ដាហ៍នេះ

//s5.kh1.co/73/73d0c2d083b00e800272046830dbca0edaa3aa96.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Chelsea អាចនឹងអវត្តមានកីឡាករសំខាន់៥រូប ក្នុងជំនួបទល់នឹង Spurs នាចុងសប្ដាហ៍នេះរួមមាន ខ្សែបម្រើ N’Golo Kante, Christian Pulisic កីឡាករវ័យក្មេង Callum Hudson-Odoi ខ្សែប្រយុទ្ Tammy Abraham និងខ្សែការពារ Andreas Christensen

អង់គ្លេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេរាយការណ៍ថា កំពុងឈឺក្បាលជាមួយនឹងវិបត្តិកីឡាកររបួសក្នុងក្រុម ខណៈក្រុមតោខៀវ អាចនឹងអវត្តមានកីឡាករសំខាន់ៗ៥រូប ក្នុងជំនួបទល់នឹងក្រុម Tottenham នាចុងសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Frank Lampard
   លោក Frank Lampard

សម្ពាធមានការកើនឡើងកាន់តែខ្លាំងសម្រាប់លោក Lampard បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអង់គ្លេស ដឹកនាំក្រុមចាញ់ក្រោមថ្វីជើងក្រុម Manchester United នៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃច័ន្ទកន្លងទៅ។

បើទោះបីជា Chelsea នៅបន្តឈរលេខ៤ ក៏ពិតមែន តែពួកគេមានគម្លាតពីក្រុមលេខ៥ Tottenham Hotspur តែ១ពិន្ទុ ហើយប្រសិនបើថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ពួកគេភ្លាត់ចាញ់ក្រុមលោក Mourinho នោះតំណែង Top 4 នឹងធ្លាក់ទៅលើក្រុម Spurs ជាមិនខាន។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត The Sun ខ្សែបម្រើ N’Golo Kante, Christian Pulisic និងកីឡាករវ័យក្មេង Callum Hudson-Odoi ត្រូវបានគេរំពឹងថាមិនអាចចូលលេងបាននោះទេ ដោយសារបញ្ហារបួស។

  ខ្សែបម្រើ N’Golo Kante
  ខ្សែបម្រើ N’Golo Kante

លើសពីនេះទៅទៀត ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham និងខ្សែការពារ Andreas Christensen ក៏ត្រូវបានគេសង្ស័យថា អាចនឹងអវត្តមានផងដែរ។

យោងតាមសេចក្ដីរាយការណ៍របស់កាសែត Sports Mole បានឲ្យដឹងថា ខ្សែបម្រើ N’Golo Kante និង Christian Pulisic មានបញ្ហារបួសសាច់ដុំ។ ចំណែកឯកីឡាករ Hudson-Odoi របួសសសៃពួរកំឡុងពេលហ្វឹកហាត់ ខណៈការប្រកួតទល់នឹងក្រុម​​ Man UTD កាលថ្ងៃច័ន្ទសប្ដាហ៍នេះ ក៏មិនឃើញមានវត្តមានគេចូលលេងផងដែរ។

  កីឡាករ Callum Hudson-Odoi និង Christian Pulisic
  កីឡាករ Callum Hudson-Odoi និង Christian Pulisic

ខ្សែប្រយុទ្ធ Tammy Abraham ត្រូវបានលោក Lampard បញ្ជាក់ថាមានបញ្ហារបួសក.ជើង កំឡុងពេលប្រកួតជាមួយក្រុម Arsenal កាលពីចុងខែមុន រីឯខ្សែការពារ Christensen ត្រូវបានគេមើលឃើញថា មានរបួសផ្ទៃមុខ ដោយបានប្ដូរចេញនៅដើមតង់ទី២ ក្នុងការប្រកួតចាញ់ក្រុមបិសាចក្រហម ២-០ កាលពីថ្ងៃច័ន្ទ។

ប្រយុទ្ធ Tammy Abraham
ប្រយុទ្ធ Tammy Abraham
  ខ្សែការពារ Andreas Christensen
  ខ្សែការពារ Andreas Christensen

ដោយឡែកក្រុម Spurs ក៏ត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាស្រដៀង Chelsea ផងដែរ។ ជាក់ស្ដែងក្នុងការប្រកួតចាញ់ក្រុម Leipzig ១-០ ក្នុងជំនួបប្រចាំក្របខណ្ឌ Champions League កាលពីយប់មិញ មិនមានវត្តមានខ្សែបម្រើឆ្នើមសញ្ជាតិកូរ៉េខាងត្បូងនោះទេ​។ បើយោងតាមការសេចក្ដីថ្លែងការរបស់ក្លិប Tottenham Hotspur កីឡាករ Heung-Min Son នឹងត្រូវទទួលការវះកាត់នៅចុងសប្តាហ៍នេះ ព្យាបាលរបួសបាក់ឆ្អឹងដៃស្ដាំ ដែលត្រូវបានគ្រូពេទ្រជំនាញរំពឹងថា នឹងត្រូវសម្រាកក្រៅទីលានជាច្រើនសប្ដាហ៍។

ខណៈខ្សែប្រយុទ្ធជួរមុខ Harry Kane ទម្រាំដល់ខែមេសាទើបត្រឡប់មកជួយក្រុមវិញបាន បន្ទាប់ពីទទួលការវះកាត់ព្យាបាលសរសៃពួរជើងឆ្វេង៕

  កីឡាករ Heung-Min Son
  កីឡាករ Heung-Min Son
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T