​អ្នកជំងឺ​កូរ៉ូណាសរុប​ ​១៦,១៥៥នាក់ បានទទួលការព្យាបាលជាសះស្បើយ​​​​​ ​ហើយ​ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ

//s5.kh1.co/81/81cd4df07ee3d891afca8328a2e61a1bb3daba5b.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប៉េកាំង៖ ​មន្ត្រីសុខាភិបាលចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកជំងឺសរុប ១៦.១៥៥ នាក់ ដែលបានឆ្លងវីរុស​កូរ៉ូណា ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានទទួលការព្យាបាលជាសះស្បើយកាល​ពីថ្ងៃពុធកន្លងទៅ។ នេះបើ​យោងតាមគេហទំព័រសារព័ត៌មាន xinhuanet ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺ​ជាសះស្បើយ​បានចាកចេញពីមន្ទីរពេទ្យ Taikang Tongji ក្នុងទីក្រុងវូហាន ​ខេត្តហ៊ូប៉ី ​
អ្នកជំងឺ​ជាសះស្បើយ​បានចាកចេញពីមន្ទីរពេទ្យ Taikang Tongji ក្នុងទីក្រុងវូហាន ​ខេត្តហ៊ូប៉ី ​

បើ​យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនស្តីពីតួលេខអ្នកជំងឺវីរុសកូរ៉ូណាថ្មី​បានឱ្យដឹងថា ​កាលថ្ងៃ​ពុធម្សិលមិញនេះមានមនុស្សរហូតដល់ ​១,៧៧៩ នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបានជាសះស្បើយ។

អ្នកជំងឺ​ជាសះស្បើយ​បាន​ទទួលបាច់ផ្កាមុនចាកចេញពីមន្ទីរពេទ្យ 
អ្នកជំងឺ​ជាសះស្បើយ​បាន​ទទួលបាច់ផ្កាមុនចាកចេញពីមន្ទីរពេទ្យ 

គួរជម្រាបផងដែរថា បើគិតពីតួរលេខនៃចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅចុងថ្ងៃពុធនេះ គឺបានកើនឡើងដល់ ២,​១២៦ នាក់​ ហើយក្នុងនោះដែរ ករណីអ្នកឆ្លងវីរុស​ដ៏កាចសាហាវនេះបានឡើងដល់ ៧៥,៧២៥ នាក់ នៅទូទាំងខេត្តនិងតំបន់ចំនួន ៣១ របស់ប្រទេសចិន៕

អ្នកជំងឺ​ជាសះស្បើយ​​បានធ្វើដំណើរតាមរថយន្តត្រឡប់ទៅផ្ទុះវិញ
អ្នកជំងឺ​ជាសះស្បើយ​​បានធ្វើដំណើរតាមរថយន្តត្រឡប់ទៅផ្ទុះវិញ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T