ក្រោយពីត្រូវគេ ជេរយ៉ាងចាស់ដៃ ពេលនេះ Mark Prin ចេញមុខសុំទោសហើយ

//s5.kh1.co/5e/5e0bceefa29c3056fb275159ad646409add2eee5.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីត្រូវបានអ្នកលេងបណ្តាញសង្គមនាំគ្នារិះគន់យ៉ាងខ្លាំង ពីករណីដែល តារាប្រុស លោក​ Mark Prin បានបង្ហោះសារដ៏សាហាវនិយាយអំពីអ្នកដឹកនាំ ថ្មីៗនេះដែរ លោកក៏បានចេញមុខបកស្រាយពីបញ្ហាមួយនេះ ដោយបើកចំហនិងធ្វើការសុំទោសផងដែរ

ថៃ៖ ដូចដែលប្រិយមិត្ត ធ្លាប់បានដឹងមកហើយ ពីករណីដែល តារាប្រុសដ៏ល្បីប្រចាំប្រទេសថៃ លោក Mark Prin បានបង្ហោះសារដ៏សាហាវ និយាយអំពីអ្នកដឹកនាំ រហូតដល់ត្រូវបាន អ្នកលេងបណ្តាញសង្គម នាំគ្នារិះគន់លើរូបលោកយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់មក តារារូបនេះ ក៏បានលុបសារនោះចោល ហើយបានពន្យល់ថា វាមិនទាក់ទងទៅនឹង នយោបាយទាំងស្រុងនោះទេ ដែលនេះធ្វើឲ្យមាន ការរិះគន់កាន់តែខ្លាំងឡើង។

គួរបញ្ជាក់ផងដែរថា កាលពីមុននេះ តារាស្រី Kimberley ដែលជាគូស្នេហ៍របស់លោក Mark Prin ធ្លាប់បានត្រូវគេសាកសួរពីករណីមួយនេះដែរ រួចក៏បានបញ្ជាក់ថា លោក Mark Prin គ្មានចេតនាបង្ហោះសារ បែបនេះនោះទេ នេះអាចមកពីលោកមាន ភាពតានតឹង បន្តិចបន្តួចតែប៉ុណ្ណោះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Mark Prin ក៏បានចេញមុខបកស្រាយ ដោយបើកចំហអំពី បញ្ហាដ៏ធំមួយនេះ ដែលជាដំបូង លោកក៏បានធ្វើការសុំទោសទៅដល់អ្នកគ្រប់គ្នា ដែលបានបង្ហោះសារនោះ ទៅដោយមិនបានគិតជាមុន។

លើសពីនេះ លោកក៏បានប្រាប់ថា មុនពេលបង្ហោះ លោកមិនបានត្រួតពិនិត្យឲ្យបានល្អនោះទេ ដោយគិតថាវាគឺជារឿងធម្មតា តែក៏មិននឹកស្មានថា វាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងបែបនេះ ដូច្នេះហើយ Mark ក៏ធ្វើការសុំទោសរាល់កំហុស ខុសឆ្គងទាំងអស់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

Mark 
Mark 
Mark 
Mark 
Mark 
Mark 
Mark 
Mark 
Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T