កូនគោចម្លែក កើតមកមានរូបរាងខុសប្រក្រតី ឃើញហើយគួរឲ្យអាណិត(មានវីដេអូ)

//s5.kh1.co/b6/b6c891e575e6d75aef426df93791419194e8db6d.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កូនគោដ៏កម្រមួយក្បាល បានសាងភាពភ្ញាក់ផ្អើលដល់មហាជនជាច្រើន រួមទាំងម្ចាស់របស់វាផ្ទាល់ ក្រោយកើតមកមានក្បាលពីរ មាត់ពីរ និងភ្នែកបួន

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ កូនគោដ៏កម្រមួយក្បាល បានសាងភាពភ្ញាក់ផ្អើលដល់មនុស្សម្នាជាច្រើន ហើយជាពិសេសម្ចាស់របស់វាផ្ទាល់តែម្ដង ក្រោយកើតមកមានក្បាលពីរ មាត់ពីរ និងភ្នែកបួន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bhaskar ដែលជាម្ចាស់កសិដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ Paarasalai ភាគខាងត្បូងប្រទេសឥណ្ឌា និងជាម្ចាស់របស់កូនគោខាងលើ បានបង្ហាញពីអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយពីឃើញកូនគោរបស់លោកកើតមកមានរូបរាងខុសប្រក្រតី។

កូនគោចម្លែក 
កូនគោចម្លែក 

កូនគោដ៏ចម្លែកនេះ មិនត្រឹមតែមានក្បាលពីរ មាត់ពីរ និងភ្នែកបួនប៉ុណ្ណោះទេ វាថែមទាំងមានអណ្ដាតចំនួនពីរទៀតផង ដែលជាហេតុធ្វើឲ្យវាមិនអាចបៅដោះមេរបស់វាដោយផ្ទាល់បានឡើយ។ ទោះជាយ៉ាងណាក្ដី ម្ចាស់របស់វាបានមើលថែ និងចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ ដោយច្រកទឹកដោះគោចូលក្នុងដបដើម្បីឲ្យវាអាចបៅជារៀងរាល់ថ្ងៃ។ ហើយបច្ចុប្បន្ននេះដែរ កូនគោ និងមេរបស់វាកំពុងរស់នៅយ៉ាងប្រសើរជាធម្មតា  ប៉ុន្ដែនៅថ្ងៃខាងមុខ ជីរិតរបស់កូនគោដ៏គួរឲ្យអាណិតនេះ នឹងទៅជាយ៉ាងណានោះ គេមិនទាន់ដឹងឡើយ។

កូនគោចម្លែក និងមេរបស់វា
កូនគោចម្លែក និងមេរបស់វា

ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ កសិដ្ឋានរបស់លោក​​ Bhaskar  បានទាក់ទាញអ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរជាច្រើនដែលចង់ឃើញកូនគោដ៏កម្រមួយក្បាលនេះ។

គួរឲ្យដឹងដែរថា បាតុភូតនៃសត្វដែលកើតមកមានក្បាលពីរបែបនេះ គេឲ្យឈ្មោះថា «Bicephaly» ដែលជាពិការភាពពីកំណើត ហើយគេឧស្សាហ៍ឃើញកើតលើពពួកសត្វដូចជា ពស់ គោ ត្រីឆ្លាម អណ្ដើក និងបង្គាជាដើម៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T