កក្រើកទៀតហើយ! មុនប៉ះបឹងកេត ថ្ងៃសៅរ៍ កែវ សុខផេង បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ដោយនិយាយថា……

//s5.kh1.co/e5/e553e385128457322858efcf13f359061b39aa91.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កែវ សុខផេង បង្ហាញការតាំងចិត្តថាយ៉ាងហោចណាស់ឈ្នះ ឬស្មើ មិនអាចចាញ់បានឡើង ក្នុងជំនួបជាមួយបឹងកេតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ

កម្ពុជា៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League បានបញ្ចប់ទៅមួយសប្ដាហ៍ដំបូងកាលពីសប្ដាហ៍មុន ខណៈការប្រកួតសប្ដាហ៍ទី២នឹងឈានមកដល់នៅចុងសប្ដាហ៍នេះ។ សម្រាប់គូប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅសប្ដាហ៍នេះគឺ ជើងឯក៣សម័យកាល បឹងកេត នឹងត្រូវជួបតតាំងជាមួយក្រុមដែលសម្បូរធនធានវិសាខា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញការប្រកួតជាមួយបឹងកេត ខ្សែប្រយុទ្ធជួរមុខរបស់វិសាខា កីឡាករ កែវ សុខផេង បាននិយាយថាជាការប្រកួតដ៏ស្វិតស្វាញ និងបានបង្ហាញការតាំងចិត្តធ្វើឲ្យបានល្អសម្រាប់ការប្រកួតនោះ ដោយនឹងជួយក្រុមយ៉ាងហោចណាស់ឲ្យឈ្នះ ឬស្មើ ដោយមិនអាចចាញ់បានឡើយ។

កីឡាករ កែវ សុខផេង (រូបភាព: VSK)
កីឡាករ កែវ សុខផេង (រូបភាព: VSK)

ការប្រកួតជាមួយបឹងកេតនៅថ្ងៃសៅរ៍នេះ ពិតជាស្វិតស្វាញ និងទាក់ទាញ ព្រោះជាការប្រកួតក្រៅដីរបស់យើង តែជាការប្រកួតក្នុងដីរបស់គេ ប៉ុន្តែពួកយើងត្រៀមខ្លួនជាស្រេច ដើម្បីការប្រកួតដ៏សំខាន់នេះ។ ពួកយើងនឹងខំពង្រឹងឲ្យល្អបំផុត ដើម្បីប្រជែងយក៣ពិន្ទុពីបឹងកេត និងរក្សាតំណែងកាន់តែល្អក្នុងតារាងចំណាត់ថ្នាក់ និយាយរួមជួបបឹងកេត យ៉ាងហោចយើងត្រូវការឈ្នះ ឬស្មើ មិនអាចចាញ់ឡើយ។

កែវ សុខផេង
កីឡាករ កែវ សុខផេង (រូបភាព: VSK)
កីឡាករ កែវ សុខផេង (រូបភាព: VSK)

ជំនួប៤ប្រកួតចុងក្រោយសម្រាប់ក្រុមទាំងពីរនៅក្នុងពានរង្វាន់លីគកំពូល Metfone Cambodian League គឺបឹងកេតឈ្នះ១ វិសាខាឈ្នះ១ និងស្មើ២។ ខណៈការប្រកួតកាលពីសប្ដាហ៍ទី១ វិសាខាបានយកឈ្នះប៉ូលីសក្នុងដី ២ទល់នឹង១ ចំណែកឯបឹងកេតបានត្រឹមស្មើគ្នា ១ទល់នឹង១ ជាមួយអង្គរថាយហ្គឺរនៅកីឡដ្ឋាន SRU។

គួរឲ្យដឹងផងដែរថា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បឹងកេត នឹងត្រូវបើកទ្វារកីឡដ្ឋាន Cambodia Airways Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវវិសាខា ក្នុងជំនួបសប្ដាហ៍ទី២ Metfone Cambodian League 2020 ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល៕

(រូបភាព៖ BKFC)
(រូបភាព៖ BKFC)
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T