ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗប្រែប្រួលខុសពីមុន?

//s5.kh1.co/b6/b6cf40a84c28232198af1af9cd887a8cb7e7d7de.jpg
នារី

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយ​សម្រាល​កូន​រួច មាន​ម៉ាក់​ៗ​ជាច្រើន​ជួប​បញ្ហា​រដូវ​ប្រែប្រួល ខុស​ពី​កាល​មិន​ទាន់​មាន​កូន។

ក្រោយ​សម្រាល​កូន​រួច មាន​ម៉ាក់​ៗ​ជាច្រើន​ជួប​បញ្ហា​រដូវ​ប្រែប្រួល ខុស​ពី​កាល​មិន​ទាន់​មាន​កូន។ តើ​នោះ​មកពី​មូលហេតុ​អ្វី​ដែរ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះតែ​អ័រម៉ូន​យើង​ប្រែប្រួល ទើប​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​បែប​នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នេះ​ក៏​បន្ត​ទៀត​ថា ក្រោយ​សម្រាល​រួច ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល​ស្ទើរតែ​ទាំងស្រុងដូចជាពពួកអ័រម៉ូនអឺសស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន ទើបធ្វើឲ្យ​រដូវ​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ទៀត​ថា ក្រោយ​សម្រាល​ការ​មក​រដូវ ប្រៀប​ដូច​ចាប់ផ្ដើម​ថ្មី​ទាំងស្រុង។

ការ​ប្រែប្រួល​ក្រោយ​ពី​សម្រាល​កូនរួច មាន​អាការៈ​ដូចជា៖

- ឈឺចាប់​បែប​អួល​ៗ ខ្លះ​ឈឺ​តិច​ៗ ហើយ​ខ្លះ​ទៀត​អាច​ឈឺ​ខ្លាំង​សឹង​តែ​ទ្រាំ​មិន​បាន​ក៏​មាន ខណៈ​ពី​មុន​មិន​ធ្លាប់​មាន​បញ្ហា​ទាំង​នោះ
- រដូវ​មក​មិន​ទៀង ម្ដង​លើស ម្ដង​ខ្វះ​ថ្ងៃ
- ឈាម​រដូវ​មក​ច្រើន ឬ​តិច​ខុស​ពី​មុន​មាន​កូន
- មាន​កំណក​ឈាម​ដុំ​ៗ
- មាន​រយៈពេល​យូរ ឬ​ឆាប់។

ការ​មក​រដូវ​ឡើង​វិញ ក៏​អាច​បញ្ជាក់​អំពី​ស្ថានភាព​ជា​សះស្បើយ​ និងត្រលប់មករកសភាពដើមនៃ​ស្បូន​ផង​ដែរ ហើយ​អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​ម្ដង​ទៀត​គ្រប់​ពេល​ បើរួមភេទ​មិន​បាន​ការពារ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើយើង​យល់​ថា​វា​មាន​អ្វី​ខុស​ប្រក្រតី​ខ្លាំង គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែងរក​មូលហេតុ​ផ្សេង​ទៀត​ដូចជា​ឈាម​ពណ៌​ក្រមៅ​ខ្លាំង ការ​ឈឺចាប់​ខ្លាំង មាន​កំណក​ឈាម​ធំ​ៗ ឬ​រដូវ​មក​លើស ១ សប្ដាហ៍។

វេជ្ជបណ្ឌិត​ក៏​បន្ថែម​ទៀត​ថា ពេល​ជួប​បញ្ហា​ទាំង​នេះ​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ព្រោះ​បើ​បណ្ដែតបណ្ដោយ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T