សង្ឃឹមប្រាក់ខែប្តីនៅម៉ាឡេយកសងបំណុលគេ មានឯណាបែរជាមកដោះបំណុលបានដោយសារភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុងទៅវិញ!

//s5.kh1.co/c9/c99149416ac6195b94f9413203e7565d5c5476f5.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកស្រី វ៉ាត ភី កសិករ​នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានគាស់ឈ្នះ ៥០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

កំពង់ធំ៖ លោកស្រី វ៉ាត ភី កសិករ​នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានគាស់ឈ្នះ ៥០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃ១៣ ខែកុម្ភៈ កន្លង​ទៅ ធ្វើឱ្យម្តាយកូនបីរូប​អាចយក​ទៅ​ប្រាក់សងថ្លៃ​ដី ដែលទើបនឹងទិញ​មិនទាន់បានមួយខែស្រួលបួលផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រីថា៖​

«ប៉ុន្តែ ៥០ លានបានពីវើក​នេះ ខ្ញុំនឹងយកទៅសងបំណុល​ដីទំ​ហំ​​២ហិកតាកន្លះ ដែលទើបទិញ​នៅ​ខ្វះលុយគេប្រហែល ៥,០០០ ដុល្លារ។​ ហើយសល់ប៉ុន្មាននឹងទិញដីស្រែ១ហិកតាទៀតទុកចែកឱ្យកូនតែម្តង ព្រោះនេះ​រាប់ថាជាទ្រព្យសំណាងប្រចាំជីវិតហើយ»។

សម្តីរបស់លោកស្រី វ៉ាត ភី
លោកស្រី វ៉ាត ភី ឈ្នះ៥០លានរៀលពី WURKZ
លោកស្រី វ៉ាត ភី ឈ្នះ៥០លានរៀលពី WURKZ

លោកស្រីរំឮកការ​ឈ្នះថា​៖

«ខ្ញុំឱ្យកូនទៅទិញវើក WURKZ ១កំប៉ុង ពេលដំបូងកូនគាស់អ៊ុតមើលនៅផ្ទះលក់ចាប់ហួយ ដល់តែឃើញលេខ៥០ ស្រាប់តែកូនវារត់មកផ្ទះវិញស្រែកហៅខ្ញុំឱ្យមកជួយអ៊ុត។ ដល់តែគាស់ដាច់ប៉ាច់ចេញ ៥០លានរៀល។ ខ្ញុំធ្លាប់តែរំពឹងប្រាក់ខែប្តី ដែលទៅធ្វើការនៅម៉ាឡេស៊ីយកមកសងគេ តែដឹងអីបែរជា១កំប៉ុងពីវើក WURKZ ជាអ្នកដោះបន្ទុកនេះទៅវិញ»៕

សម្តីរបស់លោកស្រី វ៉ាត ភី
លោកស្រី វ៉ាត ភី ឈ្នះ៥០លានរៀលពី WURKZ
លោកស្រី វ៉ាត ភី ឈ្នះ៥០លានរៀលពី WURKZ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T