ហេតុអ្វីមានអ្នកជាទីស្រឡាញ់រៀងៗខ្លួនហើយ ម្តេចឡើយមានចិត្តអប្រិយ ភ្លើតភ្លើនទាក់ទងគ្នាដោយឥតអៀនខ្មាសទៀត? (មានវីដេអូ)

//s5.kh1.co/9c/9c02b4b81454d34a38bcdac80d3ab8db8819c737.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅចុងសប្តាហ៍ថ្ងៃសៅរិ៍ ទី២២ ខែកុម្ភៈ​​ នេះ ខ្សែភាពយន្តភាគថៃដ៏ល្បីកំពុងទទួលបានការគាំទ្រ​​យ៉ាងខ្លាំងពីទស្សនិកជន នឹងចូលដល់វគ្គថ្មី​​ វគ្គ៣ គឺ «សង្វៀនស្នេហ៍» នឹងធ្វើការចាក់ផ្សាយឲ្យទស្សនាហើយនៅលើកញ្ចក់ទូរទស្សន៍​ MYTV និងការឡាយបន្តលើបណ្តាញសង្គមហ្វេកបុកផ្លូវការ MYTV Thai Drama ផងដែរ រៀងរាល់ចុងសប្តាហ៍ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង ១២ ថ្ងៃត្រង់។

ភ្នំពេញ៖ ពេលសម្រាកអាហារថ្ងៃត្រង់រៀងរាល់ចុងសប្តាហ៍ ប្រិយមិត្តតែងតែរីករាយទស្សនាកម្សាន្តជាមួយកញ្ចក់ទូរទស្សន៍ MYTV គឺរឿង «វិវាទស្នេហ៍»។ ដូច្នេះនៅចុងសប្តាហ៍ថ្ងៃសៅរិ៍ ទី២២ ខែកុម្ភៈ​​ នេះ ខ្សែភាពយន្តភាគថៃដ៏ល្បីកំពុងទទួលបានការគាំទ្រ​​យ៉ាងខ្លាំងពីទស្សនិកជន នឹងចូលដល់វគ្គថ្មី​​ វគ្គ៣ គឺ «សង្វៀនស្នេហ៍» ពោរពេញទៅដោយឈុតឆាក​បង្ហាញពីតម្លៃនៃភាពស្មោះត្រង់ ស្នេហាបែកបាក់​ លួចលាក់ផិតក្បត់ ក្លាយទៅជាអំពើហិង្សា និងវិបត្តិគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «វិវាទស្នេហ៍»  
  រឿង «វិវាទស្នេហ៍»  

ជីវិតស្នេហា គឺត្រូវការណាស់ភាពស្មោះត្រង់ យល់ចិត្តគ្នា ព្រមទទួលយកនូវរាល់ចំណុច វិជ្ជមាន និងអវិជ្ជមានទាំងសងខាង។ ភាពស្មោះត្រង់មិនងាយនឹងរក មិនងាយនឹងបានជួបទេ ដូចនេះនៅពេលដែលបានជួបហើយ ត្រូវឲ្យតម្លៃហើយរក្សា និងផ្តល់ទៅវិញដោយក្តីរីករាយសម្រាប់សុភមង្គលជីវិត។

តែផ្ទុយទៅវិញ មនុស្សមួយចំនួនហាក់មិនឲ្យតម្លៃនូវភាពស្មោះត្រង់ បែរជាជាន់ឈ្លី ទុកជាការលេងសើច ថែមទាំង ផិតក្បត់ ស្វែងរក និងអនុញ្ញាតឲ្យជនទីបីជ្រៀតចូល ក្លាយទៅវិវាទស្នេហាលើសង្វៀនជីវិតនៃភាពស្មោះត្រង់ និងផិតក្បត់ ទីបំផុត គឺខ្លួនឯងជាអ្នករងទុក្ខសោកពិតប្រាកដនៃជីវិត។​​

ដូច្នេះ បើចង់ដឹងឈុតឆាកក្នុងរឿង «វិវាទស្នេហ៍» មានភាពពិសេសទាក់ទងនឹងរសជាតិជីវិត​ពីមួយវគ្គទៅមួយវគ្គយ៉ាងណានោះ សូមប្រិយមិត្តតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ MYTV និងការឡាយបន្តលើបណ្តាញសង្គមហ្វេកបុកផ្លូវការ MYTV Thai Drama ផងដែរ រៀងរាល់ចុងសប្តាហ៍ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង ១២ ថ្ងៃត្រង់៕ 

  តួអង្គនៅក្នុងរឿង «វិវាទស្នេហ៍»។  
  តួអង្គនៅក្នុងរឿង «វិវាទស្នេហ៍»។  
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T