ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

//s5.kh1.co/90/907614c47fb5d3194fb02c131e3b82742bc1d30d.jpg
បច្ចេកវិទ្យា

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ

ភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មី នៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Yes 018 មានបណ្តាញ 4G ១០០% ដែលគ្របដណ្តប់ចំនួនប្រជាជនជាង ៩០% នៅក្នុងប្រទេសកម្ពុជា។ ស្ថានីយ 4G ទាំងអស់របស់យើងត្រូវបានបំពាក់ដោយបណ្តាញខ្សែកាបអុបទិកក្រោមដីជាង ១២,០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញបែបនេះ Yes018 ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទៅប្រព័ន្ធសេវា 5G ។

នៅក្នុងអំឡុងពេលសាកល្បងជាក់ស្តែង ប្រព័ន្ធ​​សេវា​ 5G ជាបច្ចេកវិទ្យាក្នុងការតភ្ជាប់ដ៏ងាយស្រួល ផ្តល់នូវល្បឿនលឿនជាងប្រព័ន្ធសេវា 4G ១០ដង និងមានប្រព័ន្ធតភ្ជាប់សេវាអ៊ិនធឺណិតដ៏គួរឱ្យទុកចិត្តទៅនឹងទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ជាមួយល្បឿនដ៏លឿនក្នុងការទាញយកទិន្នន័យជាមធ្យមគឺ 1GB។

ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G

នៅពេលដែលប្រព័ន្ធសេវា Yes 5G ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹងជាការបើកឱកាសថ្មីសម្រាប់ការកែលម្អវិស័យអប់រំ កសិកម្ម និងឧស្សាហូបនីយកម្ម ដែលជាសសរគ្រឹះសំខាន់ទាំងបីសម្រាប់ប្រទេសកម្ពុជា។ យោងតាម GSMA បច្ចេកវិទ្យា 5G នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប ៤,៨% សម្រាប់ប្រទេស។ បច្ចេកវិទ្យា 5G នឹងផ្លាស់ប្តូរពិភពលោកដែលយើងកំពុងរស់នៅនេះតាមរយៈបច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យាSmart Cities។

ពិធីសាកល្បងបច្ចេកវិទ្យា 5G នេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នៅក្នុងសុន្ទរកថារបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមបានបង្ហាញនូវទំនុកចិត្ត និងបានមានប្រសាសន៍ថា៖ 

“តម្រូវការខ្ពស់ក្នុងការប្រើប្រាស់សេវាអ៊ិនធឺរណិតល្បឿនលឿន និងអាចទុកចិត្តបាននេះ សបញ្ចាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រព័ន្ធសេវា 5G។ បន្ថែមលើសពីនេះ ប្រព័ន្ធសេវា 5G បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជា ក៏ដូចជានៅក្នុងបដិវត្តឧស្សាហកម្ម 4.0។ ប្រទេសកម្ពុជាមានគោលបំណង ពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវការរីកចម្រើនខ្ពស់ប្រកបដោយនិរន្តរភាព”។

  ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  

លោក យ៉ាវ យៀកជីន អគ្គនាយកក្រុមហ៊ុន Yes 018 បានមានប្រសាសន៍អំពីការពង្រីកបច្ចេកវិទ្យាឈានមុខគេ ហើយក្រុមការងារ Yes 018 មានសេចក្តីរំភើបដែលបានក្លាយជាផ្នែកមួយរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេស ខណៈដែលលោក ជេក តាន់ នាយកគ្រប់គ្រងពាណិជ្ជកម្ម Yes 018 បានកត់សម្គាល់ថា នឹងមានចំនួនតភ្ជាប់ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតតាមរយៈឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទកាន់តែច្រើន ដែលនឹងផ្តល់នូវភាពងាយស្រួល និងភាពទំនើបទាន់សម័យដល់ការរស់នៅបែបសម័យថ្មី។

ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់គណៈអធិបតី ពិធីសាកល្បងបច្ចេកវិទ្យា 5G បានចាប់ផ្តើមដោយបង្ហាញពីការសាកល្បងល្បឿនអ៊ិនធឺណិត ដែលមានល្បឿនលឿនរហូតដល់​ 1,400 Mbps (1.4 Gbps)  និងការទាញយកវីដេអូទំហំ 1GB ចំនាយពេលត្រឹមតែ 10វិនាទី និងបន្ទាប់មកធ្វើការប្រៀបធៀបរវាងល្បឿនក្នុងការលេងហ្គេមតាមរយៈប្រព័ន្ធសេវា 4G និង5G និងភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិក AR និងVR ផងដែរ។

ការរំលេចឡើងនៃការសាកល្បងបច្ចេកវិទ្យានេះ គឺជាការសាកល្បងយ៉ាងទូលំទូលាយតាមរយៈវីដេអូផ្សាយ​​ផ្ទាល់ 360˚ ដែលមានល្បឿនក្នុងការដាក់បញ្ចូល/ទាញយកទិន្នន័យគួរឱ្យចាប់អារម្មណ៍ supper latency បានយ៉ាងច្បាស់ល្អ គ្មានភាពរអាក់រអួល។

ជាមួយនឹងភាពជោគជ័យនៅក្នុងការសាកល្បងបច្ចេកវិទ្យានេះ Yes 018 ពេលនេះបានបើកទូលាយជូនសាធារណជនឱ្យមកសាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G របស់ខ្លួននៅការិយាល័យកណ្តាលរបស់ Yes 018

ដែលមានអាសយដ្ឋាននៅអគារលេខ #149 ផ្លូវលេខ 432 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
ពិធីសាកល្បងបច្ចេកវិទ្យា 5G
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T