ក្រោយចាញ់ Leipzig យប់មិញ Mourinho ថាក្រុម Spurs ប្រៀបដូចជាកាំភ្លើង អត់គ្រាប់ចឹង

//s5.kh1.co/ad/ad3fe1c291aefd9fc610085c2a86e6daede90b0c.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក Mourinho និយាយថាការប្រកួតទល់នឹង Leipzig យប់មិញ វាហាក់បីដូចជាក្រុមរបស់លោកកាន់កាំភ្លើងចូលសមរភូមិប្រយុទ្ធអត់មានគ្រាប់ចឹង

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបរាជ័យក្នុងដីខ្លួនឯង ក្រោមថ្វីជើងក្រុមខ្លាំងអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល១-០ ក្នុងជំនួបប្រចាំក្របខណ្ឌ​ Champions League  វគ្គ១៦ក្រុមជើងទី១ កាលពីរាត្រីថ្ងៃពុធម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម RB Leipzig
ក្រុម RB Leipzig

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់លោក Jose Mourinho យល់ឃើញថា លទ្ធផលមិនគាប់ប្រសើរកាលពីយប់មិញ គឺដោយសារតែក្រុមរបស់លោកជួបវិបត្តិខ្សែប្រយុទ្ធ ដោយកីឡាករជួរមុខ Harry Kane និង Heung Min Son របួស ដែលមើលទៅវាហាក់បីដូចជាក្រុមរបស់លោកកាន់កាំភ្លើងចូលសមរភូមិប្រយុទ្ធអត់មានគ្រាប់ចឹង។

លោក Jose Mourinho
លោក Jose Mourinho

លោក Mourinho បានថ្លែងក្រោយបញ្ចប់ការប្រកួតថា៖

និយាយឲ្យស្មោះត្រង់ចុះ ពួកគេ (កូនក្រុម) ព្យាយាមធ្វើគ្រប់យ៉ាងតាមតែអាចធ្វើបានហើយ។​ ស្ថានភាពរបស់ក្រុមបច្ចុប្បន្នវាហាក់បីដូចជាកាន់កាំភ្លើងចូលប្រយុទ្ធ អត់មានគ្រាប់អ៊ីចឹង។ ខ្ញុំគិតថាប្រសិនបើយើងរកគ្រាប់បាល់បានមុនពួកគេ នោះការប្រកួតនឹងមិនមែនបែបនេះទេ។ អ្វីដែលខ្ញុំបារម្ភមិនមែនលទ្ធផល ១-០ នេះទេ ព្រោះវាមិនទាន់បញ្ចប់ ពួកយើងអាចទៅទីនោះ (ទឹកដី Leipzig) ឈ្នះក៏ថាបាន។ អ្វីដែលខ្ញុំព្រួយបារម្ភពិតបា្រកដនោះគឺកត្តាកីឡាករដែលត្រូវលេងប្រកួតបន្ទាប់ ខ្ញុំមិនដឹងថា នៅសល់ប៉ុន្មានប្រកួតទៀតទេ ដែលយើងត្រូវលេងរយៈពេល២ថ្ងៃទៀតនេះ។​ ពួកយើងពិតជាមានបញ្ហា ព្រោះពួកយើងត្រូវ​លេង FA Cup និង Premier League ទៀត។

លោក Jose Mourinho

គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតជើងទី២ ក្រុម​ Tottenham Hotspur នឹងត្រូវធ្វើដំណើរទៅកីឡដ្ឋាន Red Bull Arena ដែលជាទឹកដីរបស់ក្រុម RB Leipzig ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣ រំលងអាធ្រាត្រ៕

ប្រភពgoal

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T