អាចារ្យឥណ្ឌា មានដុំសាច់ធំលើមុខ ត្រូវអ្នកភូមិគោរព និងចាត់ទុកដូចជាព្រះ

//s5.kh1.co/cc/cc8838695b68a546107a51615b957268ff316368.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

លោកអាចារ្យឥណ្ឌា ត្រូវអ្នកភូមិគោរពដូចជាព្រះ ដោយសារតែមានដុំសាច់លើមុខ

ឥណ្ឌា៖ លោកអាចារ្យម្នាក់ឈ្មោះថា Dabul Mishra វ័យ៣២ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh មានដុំសាច់ធំលើផ្ទៃមុខតាំងពីកំណើតមកម៉្លេះ ហើយគាត់ត្រូវបាន អ្នកភូមិគោរព និងចាត់ទុកដូចជាព្រះអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សព្វថ្ងៃនេះ គាត់មានការងារជាអាចារ្យនិងច្រៀងក្នុងពិធីជួបជុំសាសនានៅឯវិហារមួយក្នុងភូមិ ដើម្បីបានប្រាក់យកទៅចិញ្ចឹមប្រពន្ធពិកាភ្នែកទាំងសងខាង ព្រមទាំងកូនចំនួនបីនាក់ទៀត។ គាត់ស្ទើរតែអស់ប្រាក់សន្សំទៅហើយ ក៏ព្រោះតែចំណាយទៅលើមន្ទីរពេទ្យរាល់ពេលទៅពិគ្រោះម្ដងៗ។ ហើយឥឡូវនេះ គាត់គ្មានសង្ឃឹមក្នុងការវះកាត់យកដុំសាច់នេះចេញឡើយ។ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏គាត់មិនដើរសុំប្រាក់ពីនរណាម្នាក់ឡើយ។ មន្ត្រីរដ្ឋាភិបាលក៏ដឹងអំពីស្ថានភាពរបស់គាត់ដែរ ប៉ុន្តែមិនបានផ្តល់ជំនួយអ្វីទេ។

យ៉ាងណាមិញ អ្នកភូមិទាំងអស់ជឿថា ដុំសាច់នៅលើផ្ទៃមុខរបស់គាត់ ជាពរជ័យមួយពីព្រះជាម្ចាស់ និងចាត់ទុកគាត់ជាព្រះ Lord Jambavantha ចាប់កំណើតទៀតផង។ ហើយអ្នកភូមិតែងតែយកដង្វាយមកបន់ស្រន់សុំសេចក្ដីសុខពីគាត់ជានិច្ច៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោកអាចារ្យ Dabul Mishra
លោកអាចារ្យ Dabul Mishra
លោកអាចារ្យ Dabul Mishra និងកូនទាំងបី
លោកអាចារ្យ Dabul Mishra និងកូនទាំងបី
ប្រពន្ធរបស់លោកអាចារ្យ Dabul Mishra
ប្រពន្ធរបស់លោកអាចារ្យ Dabul Mishra
អ្នកភូមិកំពុងគោរព លោកអាចារ្យ Dabul Mishra
អ្នកភូមិកំពុងគោរព លោកអាចារ្យ Dabul Mishra
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T