យ៉ាងហោចណាស់មាន​មនុស្ស​ ៨នាក់បានស្លាប់ និង ៥នាក់​រងរបួស​ក្នុង​ហេតុការ​បាញ់ប្រហារ​នៅ​អាល្លឺម៉ង់

//s5.kh1.co/a8/a81795e0dac9e86e21ab5fd5a1c014b3011ae3cf.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហេតុការបាញ់ប្រហារផ្ទួនៗ បានកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមានអ្នកស្លាប់ ៨​ នាក់ និងរងរបួស ៥ នាក់

អាល្លឺម៉ង់៖ ​មនុស្ស ៨ នាក់បានស្លាប់និង ៥ នាក់ផ្សេងទៀតបានរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារផ្ទួនៗ កាលពីវេលាម៉ោង​ ​១០ យប់ក្នុងប្រទេស​អាល្លឺម៉ង់។ ​យោងតាម​ក្រុមប៉ូលិសនៅក្នុងតំបន់នោះបានឱ្យដឹងថា ហេតុការបាញ់​ប្រហារនេះបានកើតឡើង​នៅ​ក្នុងតំបន់ទីប្រជុំជន​នៃទីក្រុង​ Hanau ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកជំនាញធ្វើកោសល្យវិច្ច័យ​សាកសព​ជនរងគ្រោះដែលបានស្លាប់​
ក្រុមអ្នកជំនាញធ្វើកោសល្យវិច្ច័យ​សាកសព​ជនរងគ្រោះដែលបានស្លាប់​

​ក្រុមប៉ូលិសនៅក្នុងតំបន់នោះបានឱ្យដឹងទៀតថា ខ្មាន់កាំភ្លើង​បានបើករថយន្តមកបាញ់សម្លាប់មនុស្ស ៣ នាក់នៅ​មុខបារ​​ shisha ហើយបន្ទាប់មក​ខ្មាន់កាំភ្លើង​នោះបាន​​បើក​រថយន្តឆ្ពោះទៅ​បារ Arena & Cafe ​ហើយ​បានបាញ់សម្លាប់ជនរងគ្រោះបន្ថែម ៥នាក់​ទៀត។

មនុស្សប្រាំបីនាក់​បានសម្លាប់ បន្ទាប់​មានការបាញ់ប្រហារនៅបារពីរកន្លែង
មនុស្សប្រាំបីនាក់​បានសម្លាប់ បន្ទាប់​មានការបាញ់ប្រហារនៅបារពីរកន្លែង

លោក Can-Luca Frisenna ដែលធ្វើការនៅកន្លែងកើតហេតុ​បាននិយាយថា៖

ឪពុកនិងបងប្អូនរបស់ខ្ញុំគឺកំពុងស្ថិតនៅកន្លែងកើតហេតុ ខណៈពេល​ការ​បាញ់ប្រហារបានកើតឡើង​។ ហើយ​ខ្ញុំ​រួមជាមួយនឹងគ្រួសារ​ ពិតជាមិន​យល់សោះ ថាជនដៃដល់ធ្វើរឿងនេះក្នុងបំណងអ្វី។

Can-Luca Frisenna
រថយន្ត​ដែលរងការខូចខាតបន្ទាប់ពីការបាញ់ប្រហារ​
រថយន្ត​ដែលរងការខូចខាតបន្ទាប់ពីការបាញ់ប្រហារ​

គួរបញ្ជាក់ផងដែរថា ក្រុមប៉ូលីស​កំពុងតាមស្វែងរកខ្មាន់កាំភ្លើង​ ដែលបាន​គេចខ្លួនពីកន្លែងកើតហេតុ ហើយ​ក្នុងនោះដែរក្រុមប៉ូលីស​ក៏បានប្រើប្រាស់ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីល្បាត​តាមកន្លែងកើតហេតុទាំងពីរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T