ស្អាតអីចឹងតើ! បានជាគេប្រដូច Jisoo ទៅនឹងបវរកញ្ញាកូរ៉េ

//s5.kh1.co/81/81bdd74e94e48140322a58da64b3817f9642947c.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដោយសារតែទម្រង់មុខស្អាតឥតខ្ចោះរបស់ Jisoo សមាជិកក្រុម BlackPink ជាពិសេសគឺបបូរមាត់ដ៏ទាក់ទាញរបស់នាង ធ្វើឲ្យនាងត្រូវគេប្រៀបប្រដូច ទៅនឹងបវរកញ្ញាកូរ៉េ។

កូរ៉េខាងត្បូង៖ បើនិយាយពីតារាចម្រៀងស្រីស្អាតៗលំដាប់ Visual ក្នុងវិស័យ Kpop យើងប្រាកដជានឹកឃើញដ៏ Jisoo សមាជិកក្រុម BlackPink ជាក់ជាមិនខាន ព្រោះនាងត្រូវបានគេរាប់បញ្ចូលជាស្រីស្អាត លំដាប់ជួរមុខក្នុងវិស័យសិល្បៈកូរ៉េបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីទេពកោសល្យសិល្បៈទៅ Jisoo តែងតែត្រូវបានមហាជន ផ្ដោតចំណាប់អារម្មណ៍ទៅលើសម្រស់របស់នាង ព្រោះនាងស្អាតដោយសម្រស់ធម្មជាតិ គ្មានការកែច្នៃអ្វីឡើយ។

មិនត្រឹមតែស្រស់ស្អាត Jisoo ថែមទាំងមានអត្តចរិតស្លូតបូត សុភាពរាបសារ​ គួរឲ្យស្រលាញ់ទៀតផង។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះរូបភាពរបស់ Jisoo នៅលើទស្សនាវត្តី Vouge បានក្លាយជាប្រធានក្ដៅ នៅក្នុងបណ្ដាញអ៊ីនធើណែតលើសពីសព្វដង។

នេះក៏ព្រោះតែស្ទីលតុបតែងខ្លួនថ្មីរបស់នាង បានប្រែក្លាយរូបនាងទៅជា ក្មេងស្រីដ៏ទាក់ទាញ ពិសេសបបូរមាត់រាងបេះដូង និងកែវភ្នែកមួយគូដ៏មុតស្រួចនោះ ហាក់ដូចជាកំពុងបញ្ចេញមន្តសណ្ដំចិត្តហ្វេនៗ​ ឲ្យលង់ស្នេហ៍ដកចិត្តមិនរួច។

ហេតុដូច្នេះហើយ ទើបបានជាមនុស្សជាច្រើនជឿជាក់ថា សម្រស់របស់នាង ពិតជាអាចដណ្ដើមយកមកុដ បវរកញ្ញាកូរ៉េ បានយ៉ាងងាយ៕

បើចង់ជ្រាបច្បាស់ថា តើសម្រស់របស់នាងស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោម ៖

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T