យកបានដឹងតែស៊ុតផ្អើល Serie A ហើយ! Juventus សម្លឹងមើលឃើញខ្សែប្រយុទ្ធជួរមុខម្នាក់របស់ Man City

//s5.kh1.co/44/443549e3de7f2ae5b18aada276209d3a2e72e75f.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Juventus សម្លឹងឃើញក្នុងការនាំចូលខ្សែប្រយុទ្ធ Man City កីឡាករ Gabriel Jesus នៅទីផ្សាររដូវក្ដៅខាងមុខ

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថា បានដាក់ការចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយកខ្សែប្រយុទ្ធរបស់មេឃខៀវ Manchester City កីឡាករ Gabriel Jesus នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Gabriel Jesus
កីឡាករ Gabriel Jesus

ក្រោយរងបម្រាមពី​ UEFA រយៈពេលពីរឆ្នាំសម្រាប់ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ការប្រកួតផ្សេងៗដែលរៀបចំដោយ UEFA រួមមានទាំង Champions League ថែមទៀតនោះ អាចនឹងធ្វើឲ្យកីឡាករមួយចំនួនចាកចេញពីក្លិបជើងឯក Premier League រដូវកាលមុន នៅទីផ្សាររដូវក្ដៅខាងមុខ។

បើតាមការចុះផ្សាយរបស់កាសែតកីឡាអ៊ីតាលី Tuttonsport ក្លិប Juventus បានចាប់អារម្មណ៍ក្នុងការនាំយក​ Gabriel Jesus ដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានគេដឹងថា Man City ចង់បានប្រមាណជា ៥៨លានផោន។ នៅរដូវកាលនេះ កីឡាករវ័យ២២ឆ្នាំរូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អដោយរកបាន១៦គ្រាប់ ពីការបង្ហាញខ្លួនឲ្យក្រុមលោក Pep Guardiola ៣៣ប្រកួត។

កីឡាករ Gabriel Jesus
កីឡាករ Gabriel Jesus
កីឡាករ Gabriel Jesus
កីឡាករ Gabriel Jesus

គួរឲ្យដឹងផងដែរថា Jesus បានផ្លាស់ពីក្លិប្រេស៊ីល Palmeiras មកកាន់កីឡដ្ឋាន Etihad កាលពីខែមករា ឆ្នាំ២០១៧ ក្នុងតម្លៃផ្ទេរ២៧លានផោន។ គិតមកទល់ពេលនេះ ម្ចាស់អាវលេខ៩ ចូលលេងឲ្យ Man City បាន១៣៣ប្រកួត រកគ្រាប់បាល់បាន៦១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២៥ដង ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T