សារកម្សត់! Chen ក្នុងក្រុមEXO ផ្ញើរសារយ៉ាង​ក្តុក​ក្តួល សូមទោស​ក្រុម​​ រឿងប្រកាស​រៀបការ​ភ្លាមៗ​ដោយអាថ៌​កំបាំង​​

//s5.kh1.co/bf/bfd407c8ab0b73ca3a25602752e6977bf23cbd7a.png
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ថ្មីៗនេះ Chen ក្រុម EXO បានលេចឮព័ត៌មាន​ថា មានទំនាក់ទំនងជាមួយ​នារីម្នាក់ដែលមិនមែនមានអាជីពជាតារាដូចគ្នា។ ហើយ EXO-L គឺជាឈ្មោះ​ក្រុមអ្នកគាំ​ទ្ររបស់ក្រុម EXO ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Chen ទើបតែបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយទៅកាន់ EXO-L អំពីការសោកស្តាយពីបញ្ហានោះ បន្ទាប់ពីរៀបការភ្លាមៗ និងគ្រោងមានកូននាពេលខាង​មុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Chen​ បានសុំអភ័យទោសដល់ EXO-L ចំពោះព័ត៌មានដែលធ្លាយឡើងភ្លាមៗ ហើយបង្ហាញនូវភាព​សោកសៅ​ដែល​ដឹងថាពាក្យរបស់គាត់ធ្វើឱ្យ អ្នកដទៃឈឺចាប់។ 

EXO’s Chen
EXO’s Chen

នេះជាពាក្យថ្លែងការណ៍របស់ Chen

« ពីChen៖

ខ្ញុំបានគិតច្រើនអំពីវិធីបង្ហាញនូវការសោកស្តាយ​ ហើយទីបំផុតខ្ញុំបានផ្ញើសារទៅ EXO-L ថាខ្ញុំមានការព្រួយបារម្ភ​ថាដោយសារខ្ញុំម្នាក់ តែបានធ្វើបាបអ្នកផ្សេងទៀត​ដោយពាក្យឆ្គងខ្លះៗ​ ប៉ុន្តែខ្ញុំចង់និយាយថាខ្ញុំសុំទោស​ចំពោះ​អ្នកគាំទ្រ​ទាំងអស់ដែលបានរង់ចាំខ្ញុំ។ 

ខ្ញុំសូមអធ្យាស្រ័យដល់ EXO-L ដែលមែនទែនទោច្បាស់ជាមានការភ្ញាក់ផ្អើលចំពោះ​ដំណឹងភ្លាមៗ​របស់ខ្ញុំ។ នៅពេលខ្ញុំចាប់ផ្តើមសរសេរលិខិតនេះ ខ្ញុំមានគំនិតជាច្រើនអំពីអ្វីដែលត្រូវនិយាយទៅកាន់ EXO-L ដែលបាននៅជាមួយខ្ញុំតាំង​ពីចាប់ផ្តើមអាជីពនេះ។ ​ប៉ុន្តែខ្ញុំគិតថាខ្ញុំគួរតែជាមនុស្សម្នាក់ដែលត្រូវប្រាប់មនុស្សគ្រប់គ្នាជាមុន ដូច្នេះខ្ញុំបានសរសេរលិខិតនេះ​ ... ខ្ញុំសោកសៅនៅពេលដែលឃើញពាក្យដែលខ្ញុំនិយាយធ្វើឱ្យអ្នកដទៃខកចិត្ត។

ខ្ញុំមិនដឹងថាតើអារម្មណ៍ខ្ញុំអាចត្រូវបានបង្ហាញបានល្អ ឬទេ ប៉ុន្តែខ្ញុំពិតជាមានអរគុណចំពោះសេចក្តីស្រឡាញ់​ដែលអ្នក​ទាំងអស់គ្នាបានលះបង់ឲ្យខ្ញុំរហូតមកដល់ពេលនេះ ហើយខ្ញុំដឹងច្បាស់ជាងអ្នកណាៗទាំងអស់ ថាខ្ញុំនៅកន្លែងនេះ ដោយសារសេចក្ដីស្រឡាញ់តែម្យ៉ាងគត់។ ខ្ញុំសុំទោស ដែលសូមការអភ័យទោសពីអ្នកទាំងអស់គ្នាយឺតពេល ហើយខ្ញុំនឹងបន្តខិតខំដើម្បីបង្ហាញពីភាពល្អរបស់ខ្លួនឯង។ សូមអរគុណ។»

កាលពីថ្ងៃទី ១២ ខែមករា Chen បានបង្ហាញតាមរយៈការបង្ហោះនៅលើ fancafe របស់ក្រុមចម្រៀង EXO ថាគាត់នឹងរៀបការជាមួយមិត្តស្រីរបស់គាត់ដែលមានទំនាក់ទំនងគ្នាយូមកហើយ ហើយចង់ប្រាប់ពីការមាន ផ្ទៃពោះរបស់នាង។ ផលិតកម្ម SM ក្រោយមកបានបញ្ជាក់ពីព័ត៌មានរៀបការក៏ដូចជាការបញ្ជាក់ពីការលើកឡើង របស់ Chen ថាវាជាជម្រើសសម្រាប់ជីវិតរបស់គេ៕

EXO’s Chen
EXO’s Chen
EXO
EXO
EXO
EXO
EXO’s Chen
EXO’s Chen
EXO’s Chen
EXO’s Chen
EXO’s Chen
EXO’s Chen
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T