ភ័យមិនស្ទើរទេ! ខណៈអ្នកដំណើរជាច្រើនកំពុងជិះលើយន្ដហោះ ស្រាប់តែមានព្យុះមួយបោកបក់ (មានវីដេអូ)

//s5.kh1.co/ec/ec2563efb3a4336349c2923903e21d528c4d1dab.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

អ្នកដំណើរជាច្រើនកំពុងជិះលើយន្ដហោះ ស្រាប់តែមានព្យុះ Dennis បោកបក់

បរទេស៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានកើតឡើងនៅលើជើងហោះហើរមួយ ដែលធ្វើដំណើរពីទីក្រុង Ouija ប្រទេសម៉ារ៉ុក ឆ្ពោះទៅកាន់ទីក្រុង Brussels ប្រទេសបែលហ្សិក ដោយត្រូវចំណាយពេលជាមធ្យម៣ម៉ោងនិង៤០នាទី ហើយគ្រោងនឹងចុះចតនៅអាកាសយានដ្ឋាន Charleroi ប្រទេសបែលហ្សិកនេះតែម្ដង។ តែមិនទាន់ទៅដល់គោលដៅផង ក៏ស្រាប់តែត្រូវទទួលរងនូវកម្លាំងខ្យល់ព្យុះ Dennis បោកបក់ ដែលមានល្បឿនរហូតដល់ទៅ៦២ម៉ែត្រក្នុងរយៈពេលមួយម៉ោង និងធ្វើឲ្យអ្នកដំណើរទាំងអស់ភ័យខ្លាចគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដំណើរលើយន្ដហោះ
អ្នកដំណើរលើយន្ដហោះ

យោងតាមវីដេអូជាក់ស្ដែង ដែលថតឡើងដោយអ្នកដំណើរម្នាក់ បានបង្ហាញឲ្យឃើញថាអ្នករួមដំណើរជាច្រើនបានតោងកៅអីដែលនៅចំពីមុខរបស់ពួកគេយ៉ាងស្វាហាប់ ខណៈយន្ដហោះត្រូវបានកម្លាំងខ្យល់ព្យុះបោកបក់។ ទន្ទឹមគ្នានេះដែរ ក៏មានអ្នកខ្លះកំពុងទ្រហោយំ និងព្រមទាំងបន់ស្រន់ព្រះឲ្យជួយទៀតផង។

សូមជម្រាបថា ជុំវិញហេតុការណ៍មួយនេះមិនទាន់មានរបាយការណ៍បញ្ជាក់ពីការរងរបួសរបស់អ្នកដំណើរ ឬបុគ្គលិកបម្រើការនៅលើយន្ដហោះឡើយ។

អ្នកដំណើរលើយន្ដហោះ
អ្នកដំណើរលើយន្ដហោះ

គួរឲ្យដឹងដែរថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកំឡុងពេលប្រទេសបែលហ្សិកកំពុងទទួលរងនូវឥទ្ធិពលនៃព្យុះ Dennis កាលពីចុងសប្ដាហ៍មុន ដែលធ្វើឲ្យផ្លួវមួយចំនួនបានជន់លិច និងបំផ្លាញដើមឈើជាច្រើនទៀតផង។ ទន្ទឹមគ្នានេះ នៅប្រទេសអង់គ្លេសឯណោះវិញ ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ រហូតដល់មានការជម្លៀសប្រជាជនចេញពីតំបន់មួយចំនួនទៀតផង៕

ដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T