ឲ្យហេតុដូចចង់ទៅ PL ហើយ! Werner ប្រាប់ថាគេពិតជាមានមោទកភាពណាស់ ដែលក្លិបយក្សអង់គ្លេសមួយនេះចាប់អារម្មណ៍

//s5.kh1.co/78/78d37fc0a69f87f40bd5905cf0b77dd42e54b9f3.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Timo Werner បានសារភាពថា ខ្លួនពិតជាមានមោទកភាពដែល Liverpool ចាប់អារម្មណ៍

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធក្រុម RB Leipzig កីឡាករ Timo Werner បានសារភាពថា ខ្លួនពិតជាមានមោទកភាព ពេលដែលលេចឮដំណឹងក្លិបហង្សក្រហម Liverpool ចាប់អារម្មណ៍ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Timo Werner
  កីឡាករ Timo Werner

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានក្លាយជាគោលដៅរបស់ Liverpool ជាយូរណាស់មកហើយ បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោជាមួយក្រុម RB Leipzig។ យ៉ាងណាមិញក្នុងចំណោមការបង្ហាញខ្លួន៣២ប្រកួតរដូវកាលនេះ គេស៊ុតបញ្ចូលទីបាន២៦គ្រាប់។

មិនត្រឹមតែប៉ុណ្ណោះកាលពីរាត្រីថ្ងៃពុធម្សិលមិញ គេថែមទាំងស៊ុតបញ្ចូលទីបាន១គ្រាប់ជួយ Leipzig ផ្ដួលក្រុម Tottenham Hotspur ១-០ ក្នុងការប្រកួតក្របខណ្ឌ​ UEFA Champions League  វគ្គ១៦ក្រុមជើងទី១ ថែមទៀតផង។

  កីឡាករ Timo Werner
  កីឡាករ Timo Werner

ក្រោយបញ្ចប់ការប្រកួត កំឡុងពេលផ្ដល់បទសម្ភាសន៍ Werner ត្រូវបានអ្នកសារព័ត៌មានសួរទាក់ទងពី ដំណឹងចចាមអារ៉ាមដែលពាក់ព័ន្ធជាមួយ ​Liverpool ខណៈពេលនោះ គេឆ្លើយតបយ៉ាងដូច្នេះថា៖

 ខ្ញុំដឹងថា Liverpool ជាក្រុមល្អជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ន នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយក្រុមល្អបែបនោះវាធ្វើឲ្យខ្ញុំមានមោទកភាពណាស់។ វាពិតជារីករាយ ប៉ុន្តែខ្ញុំដឹងថា Liverpool មានកីឡាករល្អៗច្រើន ហើយដូច្នេះខ្ញុំត្រូវអភិវឌ្ឍន៍ខ្លួន និងរៀនសូត្រឲ្យបានច្រើនជាងនេះ ទើបអាចឈានដល់កម្រិតនោះ និងលេងនៅទីនោះបាន។

  កីឡាករ Timo Werner 

គួរឲ្យដឹងដែរថា Werner បានផ្លាស់មកចូលរួមជាមួយ Leipzig កាលពីឆ្នាំពីឆ្នាំ២០១៦។ គិតមកទល់ពេលនេះគេបង្ហាញខ្លួនសរុបបាន ១៤៦ប្រកួត ស៊ុតបញ្ចូលទីបាន៨៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៧ដង៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T