ក្រោយប្ដូរចេញយប់មិញ Alli ដោះស្បែកជើងគប់ ប៊ិះចូលមុខមិត្តរួមក្រុម ប៉ុន្តែ Mourinho បែរនិយាយយ៉ាងខ្លីថា…. (មានវីដេអូ)

//s5.kh1.co/f5/f5bd8a101973edaa5d4d857124f5af1f8f3d0e45.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Alli បង្ហាញអារម្មណ៍ខឹងក្រោយត្រូវផ្លាស់ប្ដូរចេញ ប៉ុន្តែ Mourinho បានឆ្លើយតបវិញថា Alli ខឹងខ្លួនគេ មិនមែនខឹងលោកទេ

អង់គ្លេស៖ ជារឿងដែលមិនសប្បាយចិត្តមួយសម្រាប់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កាលពីយប់មិញ ប៉ុន្តែកីឡាករ Dele Alli ហាក់មានរឿងមិនសប្បាយចិត្តច្រើនជាងគេបន្តិច។ Spurs បានប្រកួតចាញ់ក្រុម RB Leipzig ក្នុងដីខ្លួនឯងដោយលទ្ធផល ០ទល់នឹង១ នៅក្នុងការប្រកួតជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់ Champions League ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករខ្សែប្រយុទ្ធ Timo Werner។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dele Alli
កីឡាករ Dele Alli

ក្រោយ RB Leipzig រកបានគ្រាប់បាល់បាន៦នាទី អ្នកចាត់ការទូទៅ Spurs លោក Jose Mourinho បានធ្វើការផ្លាស់ប្ដូរកូនក្រុមរបស់ខ្លួនកីឡាករ Dele Alli ចេញនិងជំនួសមកវិញដោយកីឡាករ Erik Lamela នៅនាទីទី៦៤ ដែលធ្វើឲ្យកីឡាករជម្រើសជាតិអង់គ្លេសមានប្រតិកម្មជាខ្លាំង។

ដើរចេញពីទីលានមកដល់កន្លែងកៅអីអង្គុយបម្រុង Alli បានគប់ដបទឹករបស់គេ មុននឹងបន្តដោះស្បែកជើងរបស់គេគប់ចុះទៅក្រោម។ ស្បែកជើងដែល Alli គប់នោះបានធ្លាក់ចុះទៅក្រោម ហើយស្ទើរតែត្រូវមុខរបស់មិត្តរួមក្រុមរបស់គេ កីឡាករ Gedson Fernandes។

យ៉ាងណាមិញ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានឆ្លើយតបរឿងនេះដោយលោកបាននិយាយក្រោយពេលចប់ការប្រកួតថា៖

ខ្ញុំគិតថាគេ (Alli) ខឹងនឹងទម្រង់លេងរបស់គេ មិនមែនខ្ញុំទេ។ ខ្ញុំគិតថាគេប្រាកដជាយល់ច្បាស់ថាហេតុអ្វីបានជាខ្ញុំផ្លាស់ប្ដូរគេចេញ៕

Jose Mourinho
លោក Jose Mourinho 
លោក Jose Mourinho 
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T