សម័យនេះស្នេហ៍ ស្រីចាស់បានស្ទាវ! Captain ទម្លាយទំនាក់ទំនង ជាមួយស្រីស្អាត ខុសគ្នា១០ឆ្នាំជាង

//s5.kh1.co/24/24e768745dc835a42b9ef234cf2112a643108c3d.jpg
នារី

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្ររង់ចាំយូរទៀតទេដោយ កាលពីពេលថ្មីៗនេះ តារាប្រុសវ័យក្មេង លោក Captain Chonlathorn បានចេញមុខមកសារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹង ស្រីស្អាតដែលមានវ័យចាស់ជាង លោកដល់ទៅ ១៣ ឆ្នាំ។

ថៃ៖ តារាប្រុសវ័យក្មេង លោក Captain Chonlathorn ជាតារាសម្ដែងមួយរូប ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈមិនបានប៉ុន្មានផង ក៏បានសាងភាពល្បីល្បាញ តាមរយៈការចូលរួមសម្ដែង នៅក្នុងរឿងភាគថៃល្បីៗ ដែលបានធ្វើឲ្យមហាជនជាច្រើនបានឃើញ និងទទួលស្គាល់ពី សមត្ថភាពរបស់លោក។ម៉្យាងវិញទៀត តារារូបនេះ ទទួលបានការកោតសរសើរពី សំណាក់ហ្វេនៗ ពីមុខមាត់ដ៏ស្រស់សង្ហា របស់លោកថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីទទួលបានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈហើយ បើងាកមកមើលពី ជីវិតផ្ទាល់ខ្លួន របស់តារាប្រុសវ័យក្មេងរូបនេះវិញ ឃើញថា លោក Captain ត្រូវបានហ្វេនៗជាច្រើន មានការសង្ស័យពី ទំនាក់ទំនងស្នេហារវាងលោក និងនារីស្រស់ស្អាតម្នាក់ ឈ្មោះថា Ploy Chavaporn ដែលមានវ័យចាស់ជាងលោក ដល់ទៅ ១៣​ឆ្នាំ ទៀតផង។

ម៉្យាងវិញទៀត កាលពីពេលថ្មីៗនេះ លោក​ Captain មិនបានធ្វើឲ្យ អ្នកគាំទ្ររង់ចាំយូរទៀតទេ ដោយបានចេញមុខមកសារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហា ជាមួយនឹងស្រីស្អាត Ploy Chavaporn ពិតមែន ដោយអ្នកទាំងពីរ ទាក់ទងគ្នាបានប្រហែលជា ២ ខែ មកហើយ។

លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា ពួកគេតែងតែងមានអ្វីដែលស្រដៀងគ្នា ជាពិសេសរបៀបរបបនៃការរស់នៅ  ដូច្នេះហើយ បើខាងស្រីអាយុច្រើនជាង ១៣ ឆ្នាំ វាមិនមែនជាបញ្ហា សម្រាប់គូស្នេហ៍ របស់អ្នកទាំងពីរនោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Captain
Captain
Captain
Captain
Captain
Captain
Captain
Captain
Captain
Captain
Ploy Chavaporn
Ploy Chavaporn
Ploy Chavaporn
Ploy Chavaporn
Ploy Chavaporn
Ploy Chavaporn
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T