មិនមើលនឹងភ្នែក! កុំកុំ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ដល់បុគ្គលិកពេទ្យជួរមុខនៅ វូហាន

//s5.kh1.co/ad/ada2c81e98107a212a9f0f8bc68935e093f0d000.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក កុំកុំ បានបង្ហោះវីដេអូក្នុងប​ណ្តា​ញ​សង្គមចិន ដែលថ្លែងអំណរគុណ ដល់គ្រូពេទ្យ ដែលនៅជួរមុខ និងបានបរិច្ចាកប្រាក់ចំនួន ១លានដុល្លារហុងកុងផងដែរ។

ហុងកុង៖ ទស្សនិកជនដែលនិយមចូលចិត្ត ទស្សនាខ្សែភាគយន្តចិន ប្រភេទវាយគ្នា មានក្បាច់គុណ ប្រាកដជាស្គាល់លោក Donnie Yen ហៅក្រៅថា កុំកុំ ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ តារាសម្តែងភាពយន្តហុងកុង  វ័យ ៥៦ ឆ្នាំរូបនេះ បានប្រកាសប្រាប់អ្នកគាំទ្រ តាមរយៈWeibo ចង់អរគុណដល់បុគ្គលិកពេទ្យ នៅប្រទេសចិន ដែលឈរជួរមុខ ប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា ដោយបានបង្ហោះវីដេអូ មានរយៈពេល ២៨ វិនាទី និយាយជាភាសាចិនកុកងឺ មានអត្ថន័យថា៖ 

សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺ Donnie Ye។ខ្ញុំចង់ឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកជួរមុខផ្នែកវេជ្ជសាស្រ្តទាំងអស់ នៅក្នុងប្រទេសចិន។ ក្នុងគ្រាលំបាកនេះ អ្នកទាំងអស់គ្នាសូមការពារខ្លួនអ្នក អោយបានល្អដោយពាក់ម៉ាស និងលាងដៃអោយបានញឹកញាប់។ ឃ្លាតឆ្ងាយពីខ្លួន អ្នកមានវីរុស ប៉ុន្តែកុំឃ្លាតឆ្ញាយពីការស្រលាញ៉។ ខ្ញុំជឿជាក់ថា ប្រទេសរបស់យើងនឹងឈ្នះការប្រយុទ្ធប្រឆាំង នឹងវីរុសនេះ ហើយគ្រប់គ្រងស្ថានការណ៍បាន។ វូហាន ត្រូវការអ្វី ប្រទេសចិន ចាំជួយជានិច្ច។

Donnie Yen

បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយចិនដីគោក បានរាយការណ៍ថា អំណោយរបស់ កុំកុំ មានចំនួន ១ លានដុល្លារហុងកុង ស្មើរនឹង ១០ម៉ឺនដុល្លារជាងឯណោះ ហើយអ្នកប្រើប្រាស់បណ្តាញសង្គម Weibo ទាំងអស់បានសម្ដែងការអរគុណចំពោះកាយវិការរបស់ តារាប្រុសចាស់វស្សានេះ គ្រប់គ្នា។

គួរបញ្ចាក់ផងដែរថា ចំនួនអ្នកស្លាប់ ដោយសារជំងឺCovid-១៩ បច្ចុប្បន្នកើនឡើងដល់ ចំនួនជាង ២០០០ នាក់ហើយដែលមានករណីចំនួន ៧៥០០០ ករណីនៅ ទូទាំងពិភពលោក៕

Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen និងក្រុមគ្រួសារ
Donnie Yen និងក្រុមគ្រួសារ
Donnie Yen
Donnie Yen
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T