ប្រទេសកំពុងផ្ទុះឡើងនូវវីរុស Covid-19 បែរជានាំគ្នាលេងល្បែងស៊ីសង មានអី ប៉ូលិសតាមទាន់ ពិន័យឲ្យសែងតុល្បែងពេញផ្លូវ (មានវីដេអូ)

//s5.kh1.co/6c/6c4230a3f4cde4f0067bdf4bea09d23b8b7e86b8.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកលេងល្បែងម៉ាជាំងចំនួនបួន បានសែងតុលើផ្លូវសាធារណៈ ទុកការព្រមាន

ចិន៖ ថ្មីៗនេះ ប៉ូលិសបានចុះទៅបង្ក្រាប អ្នកលេងល្បែងម៉ាជាំងមួយក្រុម មានគ្នាចំនួនបួននាក់ នៅទីប្រជុំជន Hexin ក្នុងទីក្រុង Chongqing

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយបានបង្ហាញឲ្យឃើញថា អ្នកលេងល្បែងម៉ាជាំងទាំងបួននាក់ ត្រូវបានពិន័យឲ្យសែងតុល្បែង ដោយដាក់លើស្មារបស់ពួកគេ ហើយដើរហែរលើផ្លូវសាធារណៈ ខណៈឡានប៉ូលិសកំពុងបើកតាមពីក្រោយ។ ទន្ទឹមនឹងនេះដែរ ក៏មានសំឡេងរបស់ប៉ូលិសម្នាក់ បានកងរំពងឡើងថា៖

កំឡុងពេលវីរុស Covid-19 កំពុងរាតត្បាត ការលេងបៀរ ឬល្បែងម៉ាជាំងជាដើម ត្រូវបានហាមឃាត់។

សម្ដីប៉ូលិស

ក្រោយពីវីដេអូខាងលើនេះ បង្ហោះទៅលើបណ្ដាញសង្គមចិន Weibo រួចមក មានមហាជនមួយចំនួនតូច បានបង្ហាញពីភាពមិនពេញចិត្តចំពោះការពិន័យនេះ ហើយបុគ្គលិករដ្ឋាភិបាលម្នាក់ក៏បានចេញមុខបកស្រាយដែរថា នេះជាការពិន័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ ចំពោះការពិន័យនេះ វាប្រសើរជាជាងករណីកាលពីប៉ុន្មានថ្ងៃមុន មានប៉ូលិសចុះទៅបង្ក្រាបដោយប្រើញញួរ កម្ទេចតុល្បែងម៉ាជាំង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T