ស៊ុតមុំតូចបញ្ចូលទីល្អណាស់! De Bruyne និង Rodri ស៊ុតម្នាក់មួយគ្រាប់ជួយ Man City យក៣ពិន្ទុពី West Ham (មានវីដេអូ)

//s5.kh1.co/97/97705b6ab8b034a6dcf971c87b3c8d46929a8969.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Manchester City លត់ក្រុមញញួរយក្ស West Ham ក្នុងលទ្ធផល២ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៦

អង់គ្លេស៖ បើទោះជាពេលថ្មីៗ Manchester City កំពុងជួបបញ្ហាធំៗមួយចំនួនពី​ UEFA ក៏ដោយ ប៉ុន្តែក្រុមជើងឯក Premier League រដូវកាលមុនមួយនេះ នៅតែរក្សាស្មារតីបានរឹងមាំ និងធ្វើការប្រកួតបានយ៉ាងល្អ។ ជាក់ស្ដែងកាលពីយប់មិញនៅកីឡដ្ឋាន Etihad Stadium ពួកគេបានលត់ក្រុមញញួរយក្ស West Ham ក្នុងលទ្ធផល២ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

២គ្រាប់របស់ក្រុមលោក Pep Guardiola ធ្វើបានដោយកីឡាករ២រូបផ្សេងគ្នា ក្នុងនោះខ្សែបម្រើចំណូលថ្មី Rodri ជាអ្នកស៊ុតគ្រាប់ទី១ ខណៈកីឡាករសញ្ជាតិប៊ែលហ្សិក Kevin De Bruyne ជាអ្នកសម្រេចគ្រាប់ទី២ ដែលជាការប្រើបច្ចេកទេសស៊ុតមុំតូចបញ្ចូលទីយ៉ាងអស្ចារ្យ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

យ៉ាងណាមិញ លទ្ធផលខាងលើ បានត្រឹមជួយក្រុម Man City បន្តឈរលេខ២ ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី២៦ ដោយចាញ់ពិន្ទុក្រុមកំពូលតារាង Liverpool រហូតដល់ទៅ២២ពិន្ទុ។

គួរឲ្យដឹងដែរថា Man City បច្ចុប្បន្នកំពុងជួបវិបត្តិ បន្ទាប់ពីត្រូវ UEFA រកឃើញថាប្រព្រឹត្តល្មើសនឹងច្បាប់តុល្យភាពហិរញ្ញវត្ថុ។ ក្រុមមេឃខៀវត្រូវបានសមាគមន៍បាល់ទាត់អឺរ៉ុបចោទពីបទចាយលុយហួសកម្រិតកំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ដែលពួកគេនឹងត្រូវរងពិន័យមិនបានចូលប្រកួត ក្នុងព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបទាំងអស់ដែលរៀបចំដោយ UEFA រយៈពេល២ឆ្នាំ ថែមទាំងត្រូវបង់ពិន័យជាទឹកប្រាក់សុទ្ធប្រមាណ២៥លានផោនទៀតផង៕

តារាងពិន្ទុក្របខណ្ឌ Premier League
តារាងពិន្ទុក្របខណ្ឌ Premier League

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោម៖

វីដេអូ​ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T