សម្រុកណាស់ដែរយប់មិញ តែ Mourinho បានត្រឹមខកចិត្តក្រោយ Spurs ចាញ់ការប្រកួតជើងទី១ វគ្គ១៦ក្រុម UCL (មានវីដេអូ)

//s5.kh1.co/97/97b967c53ba7b919441324dc6ee0e1cc142cc270.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Spurs ចាញ់ RB Leipzig ០ទល់នឹង១ ក្នុងការប្រកួតជើងទី១ វគ្គ១៦ ក្រុម Champions League

អង់គ្លេស៖ ក្លិបជើងឯករងឆ្នាំចាស់ Tottenham Hotspur បានត្រឹមខកចិត្តក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Champions League ក្រោយប្រកួតចាញ់ក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល ០ទល់នឹង១ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Spurs និង RB Leipzig
ការប្រកួតរវាង Spurs និង RB Leipzig
ការប្រកួតរវាង Spurs និង RB Leipzig
ការប្រកួតរវាង Spurs និង RB Leipzig

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង ៦ម៉ឺននាក់នៅទឹកដីអង់គ្លេស គ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួតនោះ និងជាគ្រាប់ជ័យជម្នះរបស់ RB Leipzig រកបានដោយខ្សែប្រយុទ្ធកំពុងឡើងជើង Timo Werner នៅនាទីទី៥៨ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយខ្សែការពារ Ben Davies បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ និងទទួលបានកាតលឿង។

គ្រាប់បាល់របស់ Timo Werner
គ្រាប់បាល់របស់ Timo Werner
ការប្រកួតរវាង Spurs និង RB Leipzig
ការប្រកួតរវាង Spurs និង RB Leipzig

ចំណែកឯលទ្ធផលមួយគូទៀតប្រកួតកាលពីយប់មិញជាមួយគ្នានោះគឺក្លិបអ៊ីតាលី Atalanta បានយកឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ​ Valencia ក្នុងលទ្ធផល ៤ទល់នឹង១។

គួរឲ្យដឹងផងដែរថា ក្រុមរបស់លោក Jose Mourinho នៅមិនទាន់អស់ឱកាសឡើងទៅវគ្គបន្តនៅឡើយ ដោយរង់ចាំការប្រកួតកាត់សេចក្ដីនៅជើងទីពីរដែលការប្រកួតនឹងធ្វើឡើងក្នុងកីឡដ្ឋាន Red Bull Arena ដែលជាទឹកដីរបស់ RB Leipzig នៅថ្ងៃទី១១ ខែមីនា ខាងមុខ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T