​អ៊ីរ៉ង់រកឃើញករណីអ្នកជំងឺ ២នាក់ ស្លាប់ដោយសារវីរុសកូរ៉ូណា​

//s5.kh1.co/47/474b2cf8c7d1a7b5f99119de35aa56835a0cf551.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកជំងឺ ២នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណាដំបូង​បង្អស់នៅក្នុងប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ​របស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃនេះថា ក្រសួងសុខាភិបាល​​បានរកឃើញករណីពលរដ្ឋអ៊ីរ៉ង់វ័យចំណាស់ ២នាក់ ស្លាប់ដោយសារវីរុស​កូរ៉ូណា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបុគ្គលិកពេទ្យចុះទៅផ្ទះមួយទៅផ្ទះមួយ ដើម្បីពិនិត្យមើលសីតុណ្ហភាពរបស់អ្នកស្រុក
ក្រុមបុគ្គលិកពេទ្យចុះទៅផ្ទះមួយទៅផ្ទះមួយ ដើម្បីពិនិត្យមើលសីតុណ្ហភាពរបស់អ្នកស្រុក

​លោក Alireza Vahabzadeh ​ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងសុខាភិបាល​បាននិយាយថា៖

ជនរងគ្រោះទាំងពីរនាក់បានឆ្លងវីរុស​កូរ៉ូណា​នៅ​ទីក្រុង Qom ដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ​ខាងត្បូង​រដ្ឋធានី Tehran ។

Alireza Vahabzadeh
អ្នកជំងឺដែលគេសង្ស័យឆ្លងវីរុសកូរ៉ូណា
អ្នកជំងឺដែលគេសង្ស័យឆ្លងវីរុសកូរ៉ូណា

ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បាន​ឱ្យដឹងទៀតថា ​សាលារៀន និងសាកលវិទ្យាល័យនានានៅក្នុងទីក្រុង Qom នឹងត្រូវបិទចោលទាំងអស់ ​ដើម្បីទប់ស្កាត់ការចម្លង និងងាយស្រួលធ្វើការស៊ើបអង្កេត​បន្ថែម​ទៀត។ ​

អ្នកដំណើរជនជាតិចិនពាក់ការពារវីរុសកូរ៉ូណានៅក្នុងព្រលានយន្តហោះប្រទេសអ៊ីរ៉ង់
អ្នកដំណើរជនជាតិចិនពាក់ការពារវីរុសកូរ៉ូណានៅក្នុងព្រលានយន្តហោះប្រទេសអ៊ីរ៉ង់

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ​មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់បាន​រកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណា២នាក់​ដំបូងបង្អស់នៅក្នុងប្រទេសនេះ ​ប៉ុន្តែស្រាប់តែមកដល់ថ្ងៃនេះ ក្រុមមន្ត្រីក្រសួងសុខាភិបាលបានប្រកាសថា ​អ្នកជំងឺទាំង២នាក់នោះ បានស្លាប់បាត់បង់ជីវិតទៅហើយ៕

ក្រុមវេជ្ជបណ្ឌិត​
ក្រុមវេជ្ជបណ្ឌិត​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T